សេដ្ឋកិច្ច
លោក ឌិត ទីណា ជំរុញកសិករនៅជុំវិញកសិដ្ឋានគិរីសួគ៌ដាំស្មៅបង្កើនចំណូលអភិវឌ្ឍរួមគ្នា
រដ្ឋមន្រ្តីក្រសួងកសិកម្ម មានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិដ្ឋានគិរីសួគ៌ ជាមួយកសិករនៅជុំវិញកសិដ្ឋាន ដើម្បីទទួលបានប្រយោជន៍ ពីការវិនិយោគទាំងអស់គ្នា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ដើម្បីឱ្យការធ្វើវិនិយោគនៅក្នុងកសិដ្ឋាននេះ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់តែម្ចាស់កសិដ្ឋានខ្លួនឯងទេ ក្រៅពីការផ្តល់អាហារូបត្ថម្ភសម្រាប់ពលរដ្ឋ គឺអាចឱ្យកសិករនៅជុំវិញនេះ ទទួលបានផលប្រយោជន៍ពីការវិនិយោគនេះ ដូចគ្នា។ ប៉ុន្តែចំណុចសំខាន់គឺការកសាងទំនុកចិត្តជាមុន ខ្ញុំនឹងធ្វើកិច្ចការងារនេះ ក្នុងនាមក្រសួងកសិកម្មដើម្បីសម្របសម្រួលសហការជាមួយគ្នា ដោយធានាមិនបាត់ដី និងគ្មានការកេងផលប្រយោជន៍គ្នា។ នេះជាការបន្ថែមរបស់លោក ឌិត ទីណា។
លោករដ្ឋមន្រ្តីលើកឡើងបែបនះ នៅក្នុងដំណើរចុះត្រួតពិនិត្យផ្ទាល់អំពីវឌ្ឍនភាពកសិដ្ឋានគិរីសួគ៌ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
លើសពីនេះទៀត លោក ឌិត ទីណា ជំរុញដល់កសិករឱ្យមានការធ្វើពិពិធកម្ម ដោយផ្លាស់ប្តូរពីការធ្វើស្រែមកដាំស្មៅជំនួសវិញ តាមបច្ចេកទំនើបរបស់កសិដ្ឋានគិរីសួគ៌។ លោកលើកឡើងដូច្នេះថា« ពេលខ្លះដាំស្មៅបានផលជាងធ្វើស្រែ យើងអាចមិនជឿទេ ប៉ុន្តែដោយសារថា ដាំស្មៅមានបច្ចេកទេស មានប្រភេទពូជស្មៅដែលមិនវិនិយោគអស់ច្រើន ស្មៅមួយចំនួនដាំម្តងទទួលផលបាន៥ឆ្នាំ ហើយមួយឆ្នាំច្រូត ៦ដង បើទោះជាតម្លៃស្មៅថោកជាងស្រូវពិតមែន តែស្រូវធ្វើបានតែពីរដងក្នុងមួយឆ្នាំប៉ុណ្ណោះ។

ទោះយ៉ាងណា លោក ឌិត ទីណា មើលឃើញថា ពលរដ្ឋមិនទុកចិត្តទៅលើការវិនិយោគដាំស្មៅជំនួសស្រូវនោះទេ។ ប៉ុន្តែលោកអះអាងថា នឹងព្យាយាមធ្វើការជាមួយកសិករ ចងក្រងផ្តល់ទំនុកចិត្ត ដើម្បីការអភិវឌ្ឍកាន់តែខ្លាំង។ លោកសង្កត់ធ្ងន់ថា អ្នកដែលចាប់យកឱកាសមុនគេ នឹងទទួលបានផ្តល់ប្រយោជន៍មុនគេដែរ។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ គាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលចង់ឱ្យមានការវិនិយោគរួមគ្នា ដើម្បីផលប្រយោជន៍ទាំងកសិករ និងក្រុមហ៊ុន។ លោកបន្តថា ក្រុមហ៊ុនបានធ្វើកិច្ចការមួយចំនួនជាមួយសហគមន៍កសិករព្រៃកប្បាស ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកសិដ្ឋានគិរីសួគ៌ ដើម្បីសិក្សាលើការដាំស្មៅ ដោយសារសហគមន៍នេះ មានភូមិសាស្រ្តល្អ ទាំងប្រភពទឹក និងដី។

លោក បញ្ជាក់ថា ប្រសិនបើតំបន់ណា ដែលធ្វើស្រែមិនបានផលល្អ អាចងាកមកដាំស្មៅវិញ ទទួលបានចំណូលខ្ពស់។ លោក ជី សិលា លើកឡើងដូច្នេះថា« ស្មៅស្រួលដាំ ហើយដាំម្តងច្រូតបាន៦ដងក្នុងមួយឆ្នាំ ដោយដាំរយៈពេល ៦០ថ្ងៃ អាចច្រូតបាន ហើយអាចប្រមូលផលបាន៥ឆ្នាំ។ បើតាមលោក ជី សិលា ក្នុង១ឆ្នាំ កសិករអាចប្រមូលផលបាន ៤០០ទៅ ៥០០តោន ពីការដាំដុះស្មៅ ក្នុងនោះ ក្នុងមួយតោន អាចរកចំណូលបានចន្លោះពី ៣០ទៅ ៤០ដុល្លារ។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ជី សិលា បានអះអាងថា លោកនឹងព្យាយាមចំណាយពេលឱយបានច្រើនជាមួយកសិករ ជាពិសេសអ្នករស់នៅជុំវិញកសិដ្ឋានគិរីសួគ៌ ដែលធ្វើស្រែ ឬមានដីទំនេរ អាចសហការដាំដុះស្មៅ ដើម្បីទទួលបានប្រាក់ចំណេញជាជាងទុកដីទំនេរចោល៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


