ព័ត៌មានជាតិ
ឆ្នាំ២០២០ កម្ពុជានាំចូលបន្លែដែលមិនអាចផលិតបានជិត៣៣ម៉ឺនតោន
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេស សរុបចំនួន៣២៩ ៦១២តោន ដែលភាគច្រើន ជាបន្លែដែលកម្ពុជាមិនអាចផលិតបាន។

តាមរបាយការណ៍ដដែលបានបន្តថា តាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០ មានចំនួនសរុប១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ៧១៦១១៣តោន ស្មើនឹង ៦៨% ក្នុងនោះនៅរដូវប្រាំង៦៩% និងរដូវរំហើយ៧៥%ខណៈនៅឆ្នាំ២០១៩ ផលិតបានបន្លែចំនួន៦៨១០៩៩តោន លើផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេស ចំនួន៥៧២០៨ហិកតា។
របាយការណ៍បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្ត និងគាំទ្រឲ្យប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។

លោករដ្ឋមន្ត្រី បានបន្តថា ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម កំពុងជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោងកម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាព ជាមួយកសិករ និងដៃគូរនានា នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការដ៏ល្អ អនាគតដ៏ខ្លីកម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានគិតគូរយកចិត្តទុកដាក់សិក្សាស្រាវជ្រាវផងដែរ អំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជា ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្ត្រ និងសក្តានុពល ក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។

គួរបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ចផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាលស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP)
គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាមគោលការណ៍ GAPនិងសរីរាង្គ លក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP)និងសរីរាង្គ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ