ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង១,៦៦៣ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងរយៈពេល៨ខែឆ្នាំនេះ
ប្រទេសកម្ពុជាបានចំណាយប្រាក់ជាង ១,៦៦៣ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងរយៈពេល៨ឆ្នាំ២០២៤ កើនឡើងជាង១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ១,៤០៩ ពាន់លានដុល្លារ។

យោងតាមទិន្នន័យបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះ តម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៦៥៧ លានដុល្លារ កើនឡើង ២១ ភាគរយធៀបនឹងរយៈពេលដូចគ្នា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃដោយសារតែភាពប្រសើរឡើងនៃសង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជាមានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ការណ៍នេះជំរុញឱ្យយើងនាំចូលប្រេងឥន្ធនៈមានកំណើនជាងឆ្នាំមុន»។

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤នេះថា តម្លៃប្រេងឥន្ធនៈលក់រាយបន្តធ្លាក់ចុះ ១០០ រៀល ក្នុងនោះតម្លៃសាំងធម្មតាលក់ក្នុងតម្លៃ ៣.៩០០ រៀល ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៣.៧៥០ រៀលក្នុងមួយលីត្រ។
បើយោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាបានធ្វើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតភាគច្រើនពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។

ប្រទេសកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោនត្រឹមឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនកាលពីឆ្នាំ២០២០៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


