សេដ្ឋកិច្ច
បន្លែសហគមន៍កសិកម្មទំនើបចាប់ផ្ដើមដាក់លក់ក្នុងទំហំធំ នៅរាជធានីភ្នំពេញ
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» ចាប់ផ្ដើមដាក់លក់ក្នុងទំហំធំចំនួន ៤ តោន រយៈពេល២ថ្ងៃ នៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នៅខាងមុខផ្សាបាយ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កញ្ញា ង៉ែត ច័ន្ទថារី តំណាងសហគមន៍កសិកម្មទំនើបស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ ចាប់ផ្ដើមចែកចាយនៅរាជធានីភ្នំពេញក្នុងទ្រង់ទ្រាយធំ ក្នុងតម្លៃ ២៥០០ រៀល ក្នុងមួយគីឡូក្រាម។
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» អាចប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។
ក្រុមហ៊ុន Kerry Worldbridge Logistics និងក្រុមហ៊ុនមួយចំនួនទៀតសហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពដាំដុះទាំងអស់នៅកម្ពុជា ជាការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈលោក សង្ឃឹមថា រដ្ឋាភិបាលអាចប្រែក្លាយមុខរបរដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញខាងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយនឹងបង្ករបរិយាកាសឱ្យមានភាពច្បាស់លាស់មួយតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកធ្វើទ្រង់ទ្រាយធំ ជាពិសេសអាចប្រកួតប្រជែងជាមួយបន្លែនាំចូល។
លោក ឃឹម ហ្វីណង់ បានអះអាងថា បញ្ហាប្រឈមធំជាងគេមួយនៅក្នុងអនុវិស័យដាំដុះបន្លែនៅកម្ពុជា ដែលធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារនោះទេ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តម្រូវការមានច្រើន ព្រោះអ្នកណាក៏ទទួលទានបន្លែដែរ ហើយទទួលទានជារៀងរាល់ថ្ងៃចំណែកឯការគាំទ្របន្លែដាំក្នុងស្រុកក៏កំពុងតែក្លាយទៅជាចលនាយ៉ាងផុសផុលផងដែរ ខណៈដីក៏មានច្រើនសម្រាប់ផលិតកម្មបន្លែ ហើយអ្នកដាំបន្លែក៏សម្បូរថែមទៀត។
បើតាមលោក ឃឹម ហ្វីណង់៖ «អ្វីដែលយើងនៅចាញ់គេគឺកសិកររបស់យើងនៅផលិតក្នុងខ្នាតតូចៗ ជាលក្ខណៈគ្រួសារនៅឡើយ ដែលជាហេតុធ្វើឱ្យថ្លៃដើមផលិតយើងខ្ពស់ គុណភាពយើងមិនមានស្តង់ដាតែមួយ ហើយពិតជាពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម»។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ពេលខ្លះ បន្លែសម្បូរខ្លាំងមែនទែន ជាពិសេសរដូវងាយស្រួលដាំ រហូតដល់រុញឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ ហើយទាញឱ្យថ្លៃធ្លាក់ចុះទៅវិញ។ តែរដូវខ្លះវិញ យើងមិនមានអ្នកដាំទាល់តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែងនិងគ្រប់គ្រងទីផ្សារបាន។ តែបើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង ទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន សុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈក្រសួងកសិកម្មជាសេនាធិការ យកចិត្តទុកដាក់ក្នុងការជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើបវិញ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មកម្ពុជា ផលិតប្រកបដោយស្តង់ដាគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលធ្វើឱ្យថ្លៃដើមផលិតទាប និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព ហើយក្រសួងនឹងជួយគាំទ្រគ្រប់រូបភាព ទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាប។ ធ្វើបែបនេះបាន យើងនឹងអាចកាត់បន្ថយការធ្លុះធ្លាយខាងផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែបណ្តើរៗបានហើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


