Connect with us

ព័ត៌មានជាតិ

សម្តេច​​ ​ស​ ខេង​ និង​លោកជំទាវ​អញ្ជើញ​​​សម្ពោធអគារ​សិ​ក្សាសម្តេច​ ជា ស៊ីម​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២១​នេះ ​សម្តេច​ក្រឡាហោម ​ស​ ខេង ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ​ព្រមទាំង​លោក​ជំ​ទាវ​ បាន​អញ្ជើញ​ជា​អធិបតីភាព​​ ស​ម្ពោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នូវ​អគារសិក្សា​១​ខ្នង​ ២​ជាន់ ​មាន​១០​បន្ទប់​ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​នៅក្នុង​សាលាបឋមសិក្សា​ស​ម្តេ​ច ​ជា​ ស៊ីម​ ដែល​ស្ថិ​តក្នុង​ភូមិ​បែក​ចាន ​សង្កាត់​ព្រែក​ព្រះ​សម្តេច​ ក្រុង​បាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​ លោក​ ងួន​ រតនៈ ​អភិបាលខេត្ត​បាត់ដំបង ​​បាន​ថ្លែងអំណរគុណ​​​ចំពោះ​លោ​ក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ព្រ​ម​ទាំង​ក្រុមការងារ​ដែល​បាន​ផ្តួច​ផ្តើម​គំនិត​ក្នុងការ​រៀបចំ​កសាង​ជួសជុល​និង​កែលំអអគារសិក្សា​ ខ្លោងទ្វារ ​និង​បរិវេណ​ទាំង​ក្នុង​និង​ក្រៅ​ ឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្អាត​ល្អប្រសើ​ឡើង​ ដោយ​ចំណាយ​ថវិកា​សរុប៥០៥.២៣​៧​ដុល្លារ​។ ​ក្នុងនោះ​មាន​អគារសិក្សា​១​ខ្នង​២ជាន់​មាន​១០​បន្ទប់​ដែល​មាន​ឈ្មោះថា​ អគារ​លោកជំទាវ​ ញ៉ែម​សឿន​ ជា​ស៊ីម​ ត្រូវបាន​បំពាក់​សម្ភារៈ​សិក្សា​ និង​ជួសជុល​អគារសិក្សា​ និង​បំពាក់​សម្ភារៈ​ទីចាត់​ការ ​សាលប្រជុំ​ ទីធ្លា​ទាំង​ក្នុង​ និង​ក្រៅ​ព្រមទាំង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។​

លោ​ក ស​ សុខា​ ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​សាងសង់​ជួសជុល​និង​កែលម្អ​សាលាបឋមសិក្សា​សម្តេច​ ជា​ ស៊ីម​ ​បាន​ថ្លែង​អំណរ​គុ​ណ​​​ចំពោះ​ក្រុមការងារ​គ្រប់ផ្នែក​និង​សប្បុរសជន​នានា​ ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​និង​ថវិកា​ចូលរួម​ធ្វើ​ឲ្យ​ដំណើរ​ការសាងសង់​ជួសជុល​និង​កែលំអអគារសិក្សា​នេះ ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ និង​បាន​បន្សល់ទុក​នូវ​អគារសិក្សា​ថ្មី​ និងសមិទ្ធ​ផល​នា​នា​ សម្រាប់​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ចូល​សិក្សា​រៀនសូត្រ​បន្ត​ជំនាន់​ក្នុង​បច្ចុប្បន្ន​ នឹង​ទៅ​អនាគត​។​

សម្តេច​ក្រឡាហោម ​ស ​ខេង ​​បាន​​កោត​ស​សើ​ដល់​លោក​គ្រូ​អ្នកគ្រូ​ ដែល​ខិតខំ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​អស់ពី​កម្លាំងកាយ​ចិត្ត​​ ក្នុង​គោលបំណង​រំ​លែក​ចំណេះដឹង​បន្ត​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ប្រសើ​ និង​មា​ន​ប្រសិទ្ធិ​ភាព ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​​សង្គមជាតិ​ ក៏ដូចជា​សង្គម​គ្រួសារ​តាម​តម្រូវការ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​ ដោយ​សម្តេច​មានប្រសាសន៍លើកឡើងថា​ ឪពុក ម្តាយ​ ចែកទ្រព្យ​សម្បត្តិ​ឲ្យ​​​កូន​ គឺមិន​ស្មើនឹង​ចែក​ចំណេះដឹង​ដល់​កូន​នោះទេ ​ព្រោះ​ទ្រព្យសម្បត្តិ​លុយកាក់​មាសប្រាក់ ​វា​គង់តែ​អស់​ តែ​ចំណេះដឹង​ក្នុង​ខួរក្បាល​មិន​ចេះ​រីង​ហួត​ឡើយ​។​

សម្តេច​ ក៏បាន​សម្តែង​ការ​កោត​ស​សើ​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដែលមាន​លោក​បណ្ឌិត​សភាចា​រ្យ​ ហង់​ជួន​ ណា​រ៉ុ​ន ​ជា​រដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាក់ទង​ និង​វិស័យ​អប់រំ​ ជាមួយនឹង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នានា ​ក្នុងការ​កែទម្រង់​លើ​វិស័យ​អប់រំ​។​ ការ​ថ្លែង​បែបនេះខ​ណះ​ដែល​សម្តេច​បាន​បន្តដំណើ​រ​ទៅ​ចែក​សញ្ញា​​ប​ត្រ​ដល់​និស្សិត​ជ័យ​លាភី​ថ្នាក់​បរិញ្ញាបត្ររង​បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ចំនួន​២០២៣​នាក់ ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង​៕

អត្ថបទ​ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម