Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​ជិត​៣០០០​នាក់​ នឹង​ទទួលបាន​ការងារ​ធ្វើ តាមរយៈ​គម្រោង វិនិយោគ​របស់​ក្រុមហ៊ុន​៨

បានផុស

នៅ

​គណៈកម្មាធិការ​វិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​លើ​គម្រោង វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៨ ដែល​មាន​ទុនវិនិយោគ​សរុប​៩៧,៨ លាន​ដុល្លារ ដែល​អាច​ផ្តល់​ការងារ​បាន​ចំនួន​២៧០១ កន្លែង ដែល​គម្រោង​នោះ មាន​ដូចជា រោងចក្រ​ផលិត​គ្រឿងបន្លាស់ គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ផលិត​អគ្គិសនី រោងចក្រ​កាត់ដេរ សម្រាប់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន រោច​ក្រ​ផលិត​សម្ភារៈ​បរិក្ខារ​សម្រាប់​ចង្ក្រាន រោងចក្រ​ផលិត​ក្រណាត់ និង​កាត់ដេរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​ទាំង​៨ នោះ​រួមមាន​:

១- ក្រុមហ៊ុន MAYCO FURNITURE COMPANY LIMITED គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ (​ពី​ឈើ​នាំចូល​) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រ​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨៨​កន្លែង​។​

២- ក្រុមហ៊ុន P P C H Y MACHINERY MANUFACTURING CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់ (​រថយន្ត គ្រឿងចក្រ គ្រឿងយន្ត​) និង​ប៊ូឡុង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឫស្សី ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ​ប្រមាណ ៦,៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០០​កន្លែង​។​

៣- ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទុនវិនិយោគ​ប្រមាណ ៦,៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៨០​កន្លែង​។​

៤- ក្រុមហ៊ុន KHEMA GLOBAL CO., LTD គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥២៨ ភូមិ​១២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​។​

៥- ក្រុមហ៊ុន PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៣៧,៤​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២​កន្លែង​។​

៦- ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ A-០៧ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ៤,៣​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣៥១​កន្លែង​។​

៧- ក្រុមហ៊ុន VELONG (CAMBODIA) INDUSTRIES CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​តម្លើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស ទុនវិនិយោគ​ប្រមាណ ៣,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២០​កន្លែង​។​

៨- ក្រុមហ៊ុន ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល ទុនវិនិយោគ​ប្រមាណ ៣២​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧០​កន្លែង​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​សហគ្រាស​ជាង​១,៣០០​បាន​បិទ និង​កម្មករ​ជាង​១០​ម៉ឺន​នាក់​បាត់បង់ការងារ ​ដោយសារ​កូ​វីដ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម