សេដ្ឋកិច្ច
អ្នកវិភាគ៖ កម្ពុជាគួរពង្រីកផលិតកម្មតម្រូវការក្នុងស្រុក ខណៈសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ជាច្រើនឆ្នាំមកហើយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបញ្ចេញឥណទានច្រើនៗ (កំណើនឥណទានប្រហែល ២០% ជារៀងរាល់ឆ្នាំ)។
ការណ៍នេះគឺជាចំណែកមួយដែលធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ជាច្រើនឆ្នាំ។ ទន្ទឹមនឹងនេះ វាក៏នាំឱ្យមានបំណុលវ័ណ្ឌកដោយកូនបំណុលមួយចំនួន និងនាំឱ្យទីផ្សារអចលនទ្រព្យកើនឡើងជ្រុលផងដែរ។

លោក ចាន់ សុផលបានឱ្យដឹងថា នៅឆ្នាំ ២០២៣ ដោយសារពិភពលោកត្រូវការទំនិញ និងសេវាពីកម្ពុជាតិចជាងមុន ចំណូលរបស់សហគ្រាស និងពលរដ្ឋមួយចំនួនក៏បានថយចុះ ដែលនាំឱ្យមានការសងបំណុលយឺតកាន់តែកើនឡើង។ ដើម្បីទប់ទល់នឹងហានិភ័យឥណទាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានរឹតត្បិតការបញ្ចេញឥណទានជាងឆ្នាំមុនៗ។
ឥណទានវិស័យឯកជននៅឆ្នាំ ២០២៣ បានកើនត្រឹមប្រហែល ៤% (កើន $1,871 លាន) មានន័យថាបើធៀបនឹងឆ្នាំមុនៗ គួរតែបញ្ចេញប្រហែល $5,000 លានទៀត (បើកើន 15% ដូចមុន)។ ការថមថយកំណើនឥណទាននេះគឺជាចំណែកមួយ ដែលធ្វើឱ្យធុរកិច្ច និងគ្រួសារមួយចំនួនកាន់តែជួបការលំបាកថែមទៀត។ អ្នកវិភាគរូបនេះ ក៏ចោទជាសំនួរថា តើនៅឆ្នាំ ២០២៤ នេះ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងហ៊ានបញ្ចេញឥណទានលើសច្រើនទៀតឬទេ?
បើតាមលោក ចាន់ សុផល បើធនាគារហ៊ានបញ្ចេញឥណទានច្រើន ហើយយកូនបំណុលយកឥណទានទៅប្រកបអាជីរកម្ម ឬវិនិយោគបានចំណេញ នោះគឺជាការរើបឡើងវិញនូវកំណើនសេដ្ចកិច្ចរបស់ពួកគាត់។
ប៉ុន្តែប្រសិនបើធនាគារនៅតែត្បិតត្បៀតការបញ្ចេញឥណទាន ហើយធុរកិច្ច និងពលរដ្ឋខ្វះទុនដើម្បីចាប់យកឱកាសពិតៗ ដើម្បីបង្កើនប្រាក់ចំណូល វាគឺជាការសោកស្ដាយ ឬជាការបាត់បង់ឱកាសឆាប់រើបឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើធនាគារហ៊ានបញ្ចេញឥណទានច្រើន ក៏ប៉ុន្តែធុរកិច្ច និងពលរដ្ឋរកស៊ីខាត វាគឺជាវិបត្តិកាន់តែធ្ងន់។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ លើកឡើងថា ជាគោលនយោបាយ ប្រសិនបើរដ្ឋជឿជាក់ថា កម្ពុជានឹងមានឱកាសល្អៗច្រើនដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ច រដ្ឋអាចធ្វើអន្តរាគមន៍បានតាមរយៈការបង្កើនចំណាយដោយខ្លួនឯង (ទោះបីជាយ៉ាងណា កំណើនចំណាយរដ្ឋ អាចប្រហែល ១ ភាគ ១០ នៃកំណើនឥណទានឯកជនទេ) ឬការលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើនចំណាយដោយប្រើវិធីសារពើពន្ធ ឬវីធីគ្រប់គ្រងរូបិយវត្ថុដោយធនាគារជាតិ។
បើតាមលោក ចាន់ សុផល កម្ពុជាគួរតែយកចិត្តទុកដាក់ថែមទៀត នៅក្នុងការពង្រឹងនិងពង្រីកផលិតកម្មនិងសក្តានុពល ដែលបម្រើឱ្យតម្រូវការក្នុងស្រុក ដែលជាការកសាងគ្រឹះនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងផង និងភាពធន់ផង។
លោកអះអាងថា៖ «តម្រូវការខាងក្រៅពិតជាធំជាងមែនហើយ ហើយយើងត្រូវតែចាប់យកឱ្យបានច្រើន។ ក៏ប៉ុន្តែ កត្តាខាងក្រៅ កាន់តែមានភាពមិនច្បាស់លាស់ និងប្រែប្រួលលឿន។ នៅពេលខាងក្រៅមានវិបត្តិ យើងគួរតែអាចរស់បានស្រួលដោយមូលដ្ឋានសេដ្ឋកិច្ចខ្លួនឯង»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


