ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៦%នៅក្នុងឆ្នាំ២០២៤ ជាមួយអត្រាអតិផរណាទាប
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានអត្រា៦%នៅឆ្នាំ២០២៤នេះ គាំទ្រពីការហក់ស្ទុះងើបឡើងវិញនៃវិស័យនាំចេញ ជាពិសេសការនាំចេញសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ។

ថ្លែងក្នុងកម្មវិធីមួយកាលពីចុងខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្នថា ជាមួយនឹងសន្តិភាព សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព និងសន្តិសុខប្រកបដោយនិរន្តរភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ប្រទេសកម្ពុជាបានរក្សាបាននូវកំណើនខ្ពស់ជាបន្តបន្ទាប់ ដែលនាំទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ការកាត់បន្ថយភាពក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥។
លោកថា៖«សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់៦% និង ៦,៣% រៀងៗខ្លួន ដែលត្រូវបានគាំទ្រការស្ទុះងើបឡើងជាបន្តបន្ទាប់នៅក្នុងវិស័យនាំចេញ ជាពិសេសវិស័យកាត់ដេរ»។
លោកបានថ្លែងបញ្ជាក់ថាសម្រាប់វិស័យការស្នាក់នៅ និងវិស័យគាំទ្រផ្សេងទៀត (ទេសចរណ៍) ត្រូវបានគេរំពឹងថានឹងបន្តនិន្នាការកើនឡើង និងឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ សន្ទុះនៃភាពធន់នៅក្នុងវិស័យមិនមែនកាត់ដេរនឹងរក្សាបានជាមួយនឹងឧស្សាហកម្មផលិតកម្មដែលទើបនឹងកើតថ្មី ជាពិសេសគ្រឿងបង្គុំរថយន្ត ការផលិតម្ហូបអាហារ និងភេសជ្ជៈ។

«សម្រាប់អតិផរណានៅឆ្នាំ ២០២៤ និង ២០២៥ ត្រូវបានគេរំពឹងថានឹងមានអត្រា ២,៧% និង ២,៥% រៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយដោយសារការអនុវត្តបច្ចុប្បន្ន អតិផរណានៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងការរំពឹងទុក»។ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន។
កាលពីខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។
ADB ក៏បានកាត់បន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករណ៍ថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥។
ADB បានលើកឡើងថា ៖«ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ»។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។
លោកស្រីថា៖«ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


