Connect with us

ព័ត៌មានជាតិ

ទីផ្សាររថយន្តកម្ពុជារំពឹង​មានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ​២០២១

បានផុស

នៅ

ទីផ្សារទិញលក់រថយន្តនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២១នេះ បន្ទាប់ពីមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០២០កន្លងទៅ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឱ្យរាំងស្ទះដល់ផលិតកម្មរថយន្តនៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «នៅឆ្នាំ២០២១នេះ ទីផ្សារទិញលក់រថយន្តនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងក្លាដូចកាលឆ្នាំ២០១៩កន្លងទៅ ​ដោយលោកមាន​សុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជា និងនៅលើពិភពលោក។ ដំណើរការអាជីវកម្មមួយចំនួននឹងត្រឡប់មកដូចដើមវិញ ហើយតម្រូវការរថយន្តក៏នឹងមានភាពល្អប្រសើរដូចដើមវិញដែរ។»

លោកបានបន្តថា កាលពីឆ្នាំ២០២០កន្លងទៅ ទីផ្សារទិញលក់រថយន្តនៅកម្ពុជាបានធ្លាក់ចុះដល់ទៅជាង៣០ភាគរយ (ទាំងរថយន្តថ្មី និងរថយន្តមួយទឹក) បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះរថយន្តថ្មីធ្លាក់ចុះ១០ភាគរយ និងរថយន្តជជុះធ្លាក់ចុះ៣០ភាគរយ។

ទីផ្សាររថយន្តនៅកម្ពុជារំពឹងថា នឹងមានភាពល្អប្រសើរមួយកម្រិតថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានកាត់បន្ថយអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនចាប់ពី ១០ ទៅ ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។

ចំពោះ លោក ងន សាំង ការបន្ថយអត្រាអាករពិសេសនេះគឺជាជំហ៊ានមួយដែលនឹងជួយដល់ទីផ្សាររថយន្តនៅកម្ពុជា ជាពិសេសរថយន្តថ្មី ពីព្រោះតម្លៃរថយន្តថ្មីនឹងធ្លាក់ចុះខ្លះ ហើយប្រជាពលរដ្ឋនឹងផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្តមួយទឹកទៅប្រើប្រាស់រថយន្តថ្មីវិញ។ និន្នាការនេះនឹងជួយបង្កើនប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ដោយសាររថយន្តថ្មីបង់ពន្ធច្រើនជាងរថយន្តមួយទឹក។

គួរបញ្ជាក់ថា ទិីផ្សាររថយន្តថ្មីនៅកម្ពុជាមានការកើនឡើងពី ១០ ទៅ ២០ភាគរយ ហើយការកាត់បន្ថយអត្រាអាករពិសេសនេះនឹងជម្រុញឱ្យបំណែកទីផ្សាររថយន្តថ្មីបន្តរីកធំបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតខាងមុខ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម