សេដ្ឋកិច្ច
វិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាមប្រឈមនឹងការលំបាក ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក
ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរបានប្រឈមមុខនឹងអតុល្យភាពរវាងដំណាក់កាលផលិតកម្មជាយូរមកហើយ។ ដំណាក់កាលទាំងពីរនៅដើម និងចុងបញ្ចប់នៃខ្សែសង្វាក់ផលិតកម្ម អំបោះ និងការដេរ មានការអភិវឌ្ឍន៍ទ្រង់ទ្រាយធំ ខណៈពេលដែលការត្បាញ និងការជ្រលក់ពណ៌នៅតែជាប់គាំងសម្រាប់ឧស្សាហកម្មជាច្រើនឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោក Nguyễn Thị Tuyết Mai អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (Vitas) បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តម្បាញ ការជ្រលក់ពណ៌ និងផលិតក្រណាត់នៅមានកម្រិតនៅឡើយ ហើយមិនមានផែនការសម្រាប់ការអភិវឌ្ឍន៍ និងការកំណត់ទីតាំងកន្លែងកណ្តាលមួយសម្រាប់សំណល់នៃវិស័យនេះនៅពុំទាន់ជាក់លាក់នោះទេ។
ជាមួយគ្នានេះដែរ អ្នកស្រុកខ្លះបដិសេធគម្រោងវាយនភណ្ឌ និងការជ្រលក់ពណ៌ ដោយនិយាយថា ឧស្សាហកម្មវាយនភណ្ឌ និងការជ្រលក់ពណ៌បង្កឱ្យមានការបំពុលបរិស្ថាន ទោះបីជាអ្នកវិនិយោគនិយាយថាពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើបដែលនឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានក៏ដោយ។
ទន្ទឹមនឹងនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) អាជីវកម្មត្រូវតែបំពេញតាមច្បាប់នៃប្រភពដើម “អំបោះ” ឬ “ក្រណាត់”។
លោក Mai បានប្រាប់កាសែត Kinh Doanh ថា៖« ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់វត្ថុធាតុដើម យើងត្រូវទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងការទាក់ទាញការវិនិយោគបរទេសមកក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម»។
អ្នកជំនាញជឿជាក់ថា ប្រសិនបើបញ្ហារាំងស្ទះក្នុងដំណើរការជ្រលក់ពណ៌អាចត្រូវបានដោះស្រាយ វានឹងជួយលើកកំពស់ជំហររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វាយនភណ្ឌ និងកាត់ដេរពិភពលោក ដោយអាចទាញយកអត្ថប្រយោជន៍ពេញលេញពីការអនុគ្រោះពន្ធនៃ FTA ។

លោក Pham Xuân Hồng ប្រធានក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរទីក្រុងហូជីមិញ បាននិយាយថា រហូតដល់ទៅ ៩០ ភាគរយនៃវត្ថុធាតុដើមវាយនភណ្ឌ និងកាត់ដេររបស់សហគ្រាសនៅទីក្រុងហូជីមិញ គឺពឹងផ្អែកលើការនាំចូល (ជាចម្បងពីប្រទេសចិន) ខណៈដែលមានតែ ១០ ភាគរយប៉ុណ្ណោះដែលជាការផ្គត់ផ្គង់ក្នុងស្រុក។
លោក Hồng បាននិយាយថា ជាទូទៅការផ្លាស់ប្តូរការវិនិយោគទៅក្នុងវិស័យវត្ថុធាតុដើមវាយនភណ្ឌ និងកាត់ដេរ ទាមទារការខិតខំប្រឹងប្រែងបន្ថែមទៀតពីសហគ្រាសក្នុងស្រុក ជាជាងការពឹងផ្អែកតែលើការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ដើម្បីសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានអនុម័តក្នុ« “យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើងរបស់វៀតណាមនៅឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣៥» គឺត្រូវបង្កើនការវិនិយោគលើការខ្វះខាតការផ្គត់ផ្គង់របស់ឧស្សាហកម្មនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


