Connect with us

សន្តិសុខសង្គម

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

បានផុស

នៅ

រឿងចងការប្រាក់ឯកជនចំនួន២លានរៀល ឡើងដល់៤៩លានរៀល រហូតម្ចាស់បំណុលប្ដឹងកូនបំណុលពីរនាក់ប្ដីប្រពន្ធចាប់ដាក់ពន្ធនាគារបន្សល់ទុកកូនតូចៗបីនាក់ឲ្យរស់នៅជាមួយជីដូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីម្ដាយរបស់កូនបំណុលបានរៀបប្រាប់ កម្ពុជាថ្មី នៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ថា ដើមហេតុដំបូងកូនគាត់ឈ្មោះ ធីដា រស់នៅភូមិត្រពាំងរុន ឃុំឧត្ដមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ បានទៅខ្ចីចងការប្រាក់ ពីឈ្មោះ អេង សុខា ចំនួន២លានរៀល ដែលមានទីលំនៅ ភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ដោយដើមប្រាក់ដំបូងចំនួន២លានរៀល ហើយត្រូវបង់ចុងក្នុងមួយថ្ងៃ ១៦មុឺនរៀល ហើយកូនគាត់តែងតែបង់ចុង ដោយមិនឱ្យម្ដាយ រឺគ្រួសារបានដឹងឡើយ ហើយអាជ្ញាធរភូមិឃុំក៏មិនបានដឹងឮដែរ និងការដាក់បញ្ចាំប្លង់ក៏គ្មាន គឺលក្ខណៈ ចងការឯកជនស្ងាត់ៗតែម្ដង។ ស្រាប់តែកន្លងទៅថ្មីៗនេះ នគរបាលនៃអធិការនគរបាលស្រុកត្រាំកក់ បានដាក់លិខិតកោះហៅកូនគាត់ទាំងប្ដីប្រពន្ធ ប្រពន្ធឈ្មោះ ធីដា អាយុ៣៥ ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងប្ដីឈ្មោះ ផាន់ សុផាត អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយប្រពន្ធដែលជាកូនបំណុល ឱ្យចូលទៅបំភ្លឺនៅអធិការស្រុកត្រាំកក់ ក្រោយមានពាក្យបណ្ដឹង ពីឈ្មោះ អេង សុខា រស់នៅភូមិជ្រេ ឃុំលាយបូរ ស្រុកត្រាំកក់។

ក្រោយពេលដែលកូនគាត់បានចូលទៅបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនៃអធិការស្រុករួចរាល់ហើយ កូនគាត់បានប្រាប់ម្ដាយឱ្យដឹងថា ខាងម្ចាស់បំណុល គេឱ្យកូនគាត់ផ្ដិតមេដៃទទួលស្គាល់ថា នៅជំពាក់ប្រាក់សរុប ៤៩លានរៀល ហើយបានបោះពាក្យថា បើមិនផ្តិតមេដៃទទួលស្គាល់នៅជំពាក់ប្រាក់៤៩លានរៀលនេះ គេនឹងប្ដឹងចាប់ដាក់គុកហើយ។ ហេតុតែកូនបំណុលខ្លាចគេប្ដឹងចាប់ដាក់គុក ក៏ព្រមផ្ដិតមេដៃទទួលស្គាល់ថានៅជំពាក់ប្រាក់៤៩លានរៀលនេះតែម្ដង ហើយកូនគាត់បានប្រាប់ថា ក៏បានសងគេអស់ចំនួន១លានរៀលទៀត។

បានរយៈពេល១០ថ្ងៃ កូនគាត់បានទទួលលិខិតកោះហៅ ពីស្នងរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យចូលទៅបំភ្លឺ ដោយមានលិខិតកោះហៅ ចំនួន២នាក់ប្ដីប្រពន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាកសួរតាមពាក្យបណ្តឹង។ ក្រោយពេលខាងសមត្ថកិច្ចបានសាកសួរកូនគាត់ទាំង២នាក់ប្ដីប្រពន្ធរួចហើយ អ្នកមុីងដែលត្រូវជាម្ដាយ របស់កូនបំណុល បានប្រាប់ឱ្យដឹងទៀតថា កូនគាត់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងឡើងទៅសាលាដំបូងខេត្តតាកែវ ហេីយក្រោយសាលាដំបូងបានសាកសួរនាំចប់ ខាងសាលាដំបូងបានសម្រេចឃុំខ្លួនកូនគាត់ បណ្ដោះអាសន្ន រងចាំការសើបអង្កេត នៅពេលក្រោយ មកដល់ពេលនេះឃុំខ្លួនកូនគាត់រយ:ពេល១០ថ្ងៃហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ ខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានឱ្យដឹងថា សមត្ថកិច្ចធ្វើទៅតាម នីតិវិធីច្បាប់ រឿងឆបោកប្រាក់ និងយោងទៅតាមភស្ដុតាងមួយចំនួនប៉ុណ្ណោះ ។ ដោយឡែក លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះដែរថា រឿងនេះមិនមែនដូចការរៀបរាប់ របស់អ្នកមុីងទាំងស្រុងទេ សូមសួរនាំគាត់ឡើងវិញ។

ទោះបីយ៉ាងណាក៏ដោយ ម្ដាយ របស់កូនបំណុល បានសំណូមពរទៅដល់ លោក វុី សំណាង អភិបាលខេត្តតាកែវ លោក ធាម ចន្ទពិសិដ្ឋ ប្រធានសាលាបូងខេត្តតាកែវ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកយុត្តិធម៌ជូនកូនគាត់ផង ព្រោះរឿងនេះ ហេតុអ្វីអយុត្តិធម៌ម្លេះ គ្រាន់តែរឿងជំពាក់លុយ ហើយប្រពន្ធអ្នកខ្ចី បែរជាចាប់ដល់ប្ដីដាក់គុកបន្ថែមទៀត បន្សល់ទុកកូន៣នាក់ឱ្យនៅកំព្រាឯកា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៤ វិនាទី មុន

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៨ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

Sokha Hotels

ព័ត៌មានពេញនិយម