ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសកាលបរិច្ឆេទនៃកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន លើកទី៣
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន លើកទី៣ នឹងធ្វើឡើងនៅថ្ងៃពុធទី២៣ខែកក្កដាឆ្នាំ២០២៥ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។

លោកប្រកាសបែបនេះនៅក្នុងវីដេអូតេឡេក្រាម បង្ហោះកាលពីថ្ងៃចន្ទ ដោយនិយាយថា «លោក រូស្តឹម អូមេរូហ្វ (Rustem Umerov) លេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ដែលដឹកនាំគណៈប្រតិភូទីក្រុងកៀវ ក្នុងការចរចាលើកមុន បានស្នើយកថ្ងៃពុធ ជាកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំបន្ទាប់។ ខ្ញុំបានពិភាក្សាជាមួយលោក អូមេរូហ្វ រួចហើយអំពីការត្រៀមរៀបចំដោះដូរឈ្លើយសឹក និងកិច្ចប្រជុំមួយទៀតនៅប្រទេសតួកគី ជាមួយភាគីរុស្ស៊ី»។
តាមការចុះផ្សាយរបស់ RT, លោក ហ្សេលេនស្គី ក៏បញ្ជាក់ដែរ របៀបវារៈរបស់ទីក្រុងសម្រាប់កិច្ចចរចាខាងមុខនេះ គឺរួមមានបញ្ហាមនុស្សធម៌ ដូចជាការដោះដូរឈ្លើយសឹកថ្មីៗ និងការចរចាសម្រាប់កិច្ចប្រជុំដែលអាចកើតមានរវាងមេដឹកនាំប្រទេសទាំងពីរ។
សូមជម្រាបថា ការចរចាផ្លូវការលើកទី១រវាងភាគីទាំងពីរ ក៏រៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ដែរ កាលពីថ្ងៃទី១៦ខែឧសភា ដោយពេលនោះ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមទេ ប៉ុន្តែសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយការឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់។
ក្រោយមក កិច្ចពិភាក្សាលើកទី២ ក៏នៅតែរៀបចំក្នុងទីក្រុងអ៊ីស្តង់ប៊ុលដដែល កាលពីថ្ងៃទី២ខែមិថុនា ហើយចំពោះលទ្ធផលវិញ ភាគីទាំងពីរក៏នៅតែយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសគ្នា ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិមានក្រឹមឡាំង៖ រុស្ស៊ីបើកចំហចំពោះសន្តិភាព តែត្រូវសម្រេចគោលដៅធំ៣ឲ្យបានសិន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


