Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពលមួយ ប្រទេសចំនួន ២៥ រួមទាំងចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កាណាដា ជប៉ុន និងសហភាពអឺរ៉ុប បានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា ដោយព្រមានថាការឈឺចាប់របស់ជនស៊ីវិល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ពេលណាៗ​ទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី២២ខែកក្កដា។

ផ្សែងចេញពីការវាយប្រហាររបស់អ៊ីស្រាអែល។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសទាំង២៥បានថ្កោលទោសការរឹតត្បិតជំនួយមនុស្សធម៌របស់អ៊ីស្រាអែល និងការសម្លាប់ជនស៊ីវិលដែលកំពុងស្វែងរកអាហារ និងទឹក ដោយថាកម្មវិធីជំនួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលមានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសង្រ្គាមជាង ២១ ខែ ដែលបានបំផ្លិចបំផ្លាញប្រជាជននៅហ្គាហ្សាជាងពីរលាននាក់។ ចាប់តាំងពីចុងខែឧសភាមក មនុស្សយ៉ាងហោចណាស់ ៨៧៥ នាក់បានស្លាប់ ក្នុងពេលកំពុងព្យាយាមស្វែងរកជំនួយ។ បណ្តាប្រទេសនានាបានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង ការទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សាដោយគ្មានការពន្យាពេល និងកិច្ចពិភាក្សាដ៏មានប្រសិទ្ធភាពដើម្បីនាំមកនូវសន្តិភាពយូរអង្វែង។

ប្រជាជនប៉ាឡេស្ទីនរត់គេចពីការវាយប្រហាររបស់អ៊ីស្រាអែល។ (រូបភាព៖ AP)

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានសង្កត់ធ្ងន់ថា «មិនមានដំណោះស្រាយយោធាទេ» ដោយជំរុញឱ្យមានបទឈប់បាញ់បន្ទាប់ជាចុងក្រោយ។

សូមបញ្ជាក់ថាសង្គ្រាម​នេះបាន​ចាប់​ផ្តើម​បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​ក្នុង​ខែ​តុលា ឆ្នាំ​២០២៣ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១១២៩​នាក់។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕

ប្រជាជនប៉ាឡេស្ទីនដែលស្រេកឃ្លានស្វែងរកជំនួយស្បៀងអាហារដែលត្រូវការយ៉ាងខ្លាំងនៅ Nuseirat កណ្តាលហ្គាហ្សា។ (រូបភាព៖​ Reuters)
ប្រជាជនប៉ាឡេស្ទីនទទួលបានជំនួយពីកម្មវិធីជំនួយមនុស្សធម៌របស់អ៊ីស្រាអែល។ (រូបភាព៖​ Reuters)
(រូបភាព៖​ Reuters)
ប្រជាជនកាន់ផ្ទាំងបដាអំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ អំឡុងពេលបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹម។

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

ចក្រភព​អង់គ្លេស បារាំង និង​ ២៣​ ប្រទេសទៀត​ទាមទារ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅហ្គាហ្សា​ជា​បន្ទាន់

កីឡា១ នាទីute មុន

រិទ្ធី​ សូសែន​ មួយ​ខែៗ​ផ្ញើ​លុយ​ជូន​ម្ដាយ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​លើ​ការ​ប្រកួត​

កីឡា១១ នាទីutes មុន

កីឡាករគុន​ខ្មែរ​​ ៥ រូប​​លំដាប់​ជួរ​មុខ​ក្នុង​ទម្ងន់​ ៦០ គីឡូក្រាម​​នៅ​កម្ពុជា​បច្ចុប្បន្ន

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

សន្តិសុខសង្គម២៩ នាទីutes មុន

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញទ្រង់ទ្រាយធំមួយកន្លែង ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម