សេដ្ឋកិច្ច
កាណាដាបញ្ជាឱ្យរំលាយក្រុមហ៊ុនបច្ចេកវិទ្យា២ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ
កាណាដាកាលពីថ្ងៃសុក្រ បានបញ្ជាឱ្យរំលាយអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន២ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ នេះបើតាមរាយការណ៍សារព័ត៌មានរ៉យទ័រ។

ក្រសួងនវានុវត្តន៍កាណាដា បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា អាជ្ញាធរបានចេញដីកាឱ្យរំលាយក្រុមហ៊ុន Bluvec Technologies Inc និង Pegauni Technology Inc ហើយបានស្នើសុំឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់ក្នុងប្រទេស ក្រោមច្បាប់ដែលគ្រប់គ្រងការវិនិយោគបរទេសរបស់កាណាដា។
រដ្ឋមន្រ្តីក្រសួងនវានុវត្តន៍ លោក Francois-Philippe Champagne បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោយការពិនិត្យឡើងវិញដែលពាក់ព័ន្ធនឹង «ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយសហគមន៍សន្តិសុខជាតិ និងសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសកាណាដា»។
លោក Champagne បន្តថា៖ «ខណៈកាណាដាបន្តស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ នៅពេលដែលការវិនិយោគគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង»។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីការវិនិយោគ កង្វល់សុវត្ថិភាព ឬព័ត៌មានណាមួយ អំពីក្រុមហ៊ុនទាំង២ក្រៅតែពីឈ្មោះក្រុមហ៊ុននោះទេ។
បើតាមគេហទំព័ររបស់ Bluvec Technologies ក្រុមហ៊ុននេះជាអ្នកផលិតឧបករណ៍ចាប់សញ្ញាយន្តហោះគ្មានមនុស្សបើក(ដ្រូន)។ គេហទំព័ររបស់ Pegauni Technology មិនអាចចូលមើលបានទេ ប៉ុន្តែគណនី LinkedIn ដែលដាក់ឈ្មោះក្រុមហ៊ុន មានសរសេរថា ក្រុមហ៊ុននេះបង្កើតផលិតផលសម្រាប់ប្រព័ន្ធសន្ដិសុខ។
គួរគូសបញ្ជាក់ថា ច្បាប់ស្តីពីការវិនិយោគបរទេសរបស់កាណាដា ត្រូវបានកែសម្រួលកាលពីដើមឆ្នាំនេះ ដើម្បីបន្ថែមការត្រួតពិនិត្យសន្តិសុខជាតិដ៏តឹងរ៉ឹងលើការវិនិយោគបរទេសដែលបានស្នើឡើង។ ជនបរទេសដែលទទួលបានការគ្រប់គ្រងអាជីវកម្មកាណាដា ឬអ្នកដែលចង់បង្កើតអាជីវកម្មថ្មីក្នុងប្រទេសនេះ ត្រូវប្រឈមនឹងច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


