Connect with us

សេដ្ឋកិច្ច

ការ​នាំ​ចេញ​​របស់​វៀតណាម​ កើន​ឡើងជាង​​ ១០​ ភាគរយ​ ក្នុងឆមាស​ទី​ ១ ឆ្នាំ​នេះ​

បានផុស

នៅ

​នាយកដ្ឋាន​ផែនការ​ និង​ហិរញ្ញ​វត្ថុ​​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​ (MoIT)​ ​បាន​និយាយ​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​​ការ​នាំ​ចេញ​របស់​វៀតណាម​ បាន​កើន​ឡើង​ប្រហែល​ ១៣,៨ ភាគរយ​ក្នុង​ឆមាស​ទី​១​​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ការ​នាំ​​ចូល​វិញ​ បាន​កើន​ឡើង​ ១៨,៤ ភាគរយ​។ ​ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Việt Nam News។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​នាយកដ្ឋាន​ លោក​ Bùi Huy Sơn ​បាន​និយាយ​ថា​ ការ​នាំ​ចេញ​បាន​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​ ដោយ​តម្លៃ​ឈាន​ដល់​ប្រមាណ​ ១៨៨,៩៧ ប៊ីលាន​ដុល្លារ​ ​ក្នុង​នោះ​​វិស័យ​កែច្នៃ​ និង​​ផលិត​ នាំ​មុខ​គេ​ក្នុង​ទំហំ​​ទឹក​ប្រាក់​សរុប​ប្រមាណ​ ១៥៩,៩២ ប៊ីលាន​ដុល្លារ​។ ​

មន្រ្តី​ដដែល​បន្ត​ថា​ ​តម្លៃ​នៃ​ការ​នាំ​ចេញ​-​នាំ​ចូល​សរុប​ បាន​កើន​ឡើង​ដល់​ ៣៦៩,៥៩ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ ១៦,០៣ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ជាមួយ​នឹង​​អតិរេក​ពាណិជ្ជកម្ម​ ៨,៤ ប៊ីលាន​ដុល្លារ​។

កន្លង​មក​ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ផ្សារភ្ជាប់​កំណើន​ការ​នាំចេញ​របស់​វៀតណា​ម ទៅ​នឹង​អំណោយ​ផល​នៃ​កិច្ច​ព្រម​ព្រៀង​សេរី​ជា​ច្រើន​ដែល​វៀតណាម​មាន​ជាមួយ​ប្រទេស​ជា​ដៃគូ​ ក៏​ដូច​ជា​កំណើន​នៃ​តម្រូវ​ការ​នៅ​ទីផ្សារ​ធំ​ៗ​ ដូច​ជា​អាមេរិក​ និង​អឺរ៉ុប​ ជា​ដើម​។

 ​

​យ៉ាង​ណា​មិញ​ នាយកដ្ឋាន​ផែនការ​ និង​ហិរញ្ញ​វត្ថុ​​ ​បាន​ចង្អុល​បង្ហាញ​ពី​ការ​ងើប​ឡើង​វិញ​មិន​ស្មើ​គ្នា​នៃ​ផលិតកម្ម​ឧស្សាហកម្ម​ រួម​ជាមួយ​នឹង​ការ​លំបាក​ក្នុង​ការ​ផលិត ​និង​ការ​ផ្គត់​ផ្គង់​ថាមព​ល​ ជា​ពិសេស​អគ្គិសនី ​និង​ប្រេង​ និង​ឧស្ម័ន​ ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​តម្លៃ​ទាំង​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។​

ក្រៅ​ពី​នេះ​ ការ​កើន​ឡើង​តម្លៃ​ ជា​ពិសេស​ផលិតផល​កសិកម្ម ​និង​ថាមពល​ និង​ការ​កើន​ឡើង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ នៅ​តែ​ជា​ឧបសគ្គ​ដល់​ការ​នាំ​ចេញ​ រួម​ជាមួយ​នឹង​​សម្ពាធ​នៃ​ការ​ស៊ើប​​អង្កេត​ពាណិជ្ជកម្ម​ផ្សេង​ៗ​ និង​ឧបសគ្គ​បច្ចេកទេស​លើ​មុខ​ទំនិញ​នាំ​ចេញ​សំខាន់​ៗ​មួយ​ចំនួន​ ទៅ​កាន់​ទីផ្សារ​ធំ​ៗ​​ដូច​ជា​សហភាព​អឺរ៉ុប​ (EU)​ ​និង​សហរដ្ឋ​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម