សេដ្ឋកិច្ច
កម្ពុជាមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២១ កន្លែង
គិតត្រឹមដើមឆ្នាំ ២០២៤ ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីបានកើនឡើងដល់ ២១ ទីតាំងជាមួយនឹងទូបញ្ចូលថាមពលអគ្គិសនីសរុបចំនួន ២៧ ទូ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា គោលនយោបាយនេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងការសំយោគគោលនយោបាយដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយបានកំណត់នូវចក្ខុវិស័យច្បាស់លាស់។
«អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជាមានសន្ទុះខ្លាំង ក្នុងចំណោមយានយន្តសរុប៧លានគ្រឿង មានទោចក្រយានយន្តមានប្រមាណ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល (រថយន្តទេសចរណ៍) មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនធ្ងន់(រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ៥%»។ លោក ផន រឹម បញ្ជាក់។

យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ចំនួន ជិត ៣ ពាន់គ្រឿង (២.៩៦៨) រួមាន ទោចក្រយានយន្ត ៩១៤ គ្រឿង ត្រីចក្រយានយន្ត ៤៤០ គ្រឿង និងរថយន្ត ១ ៦១៤ គ្រឿង។
ក្នុងឆ្នាំ២០២៣ យានយន្តអគ្គិសនីដែលចុះបញ្ជីសរុបមានចំនួន៧៥៧គ្រឿង បាន កើន១៤,២% ធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន៦៦៣គ្រឿង។
ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញថា ផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


