ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនរាប់លានដុល្លារវិនិយោគលើស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទូទាំងប្រទេស
ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកឈានមុខគេមួយរបស់កម្ពុជា វីរៈ ប៊ុនថាំ គ្រោងនឹងវិនិយោគនូវទឹកប្រាប់រាប់លានដុល្លារក្នុងការសាងសង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការប្រើប្រាស់រថយន្តប្រភេទនេះ។

លោក ស៊ូ វិរៈ ប្រធានអគ្គនាយកនៃក្រុមហ៊ុនដឹកទំនិញ និងអ្នកដំណើរវីរៈប៊ុនថាំ បានថ្លែងមកកាន់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៥ ខែមីនាថា ដោយមើលឃើញអំពីការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្រុមហ៊ុនលោកបានសម្រេចក្នុងការបោះទុនវិនិយោគទៅលើស្ថានីយសាកថ្មនេះនៅទូទាំងប្រទេសកម្ពុជា ខណៈដែលតម្លៃនៃស្ថានីយ៍និមួយៗត្រូវចំណាយទុនក្នុងរង្វង់១៦០ ០០០ ដុល្លារ។
លោកបានថ្លែងថា៖« មូលហេតុដែលយើងត្រូវសាងសង់ស្ថានីយសាកថ្ម ដោយសារតែនៅប្រទេសយើងមានរថយន្តច្រើនប្រភេទ ហើយយើងក៏មានរថយន្តប្រភេទអគ្គិសនីច្រើនដែរទាំងរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ដឹកទំនិញ និងអ្នកដំណើរ»។
លោកថា៖«នៅក្នុងឆ្នាំ២០២៥នេះ យើងនឹងនាំចូលរថយន្តអគ្គិសនី២០០គ្រឿងទៀត ដូច្នេះហើយបានជាតម្រូវការសាកថ្មរថយន្តអគ្គិសនីចាំបាច់ ហេតុដូច្នេះហើយបានមកទាល់ដល់ពេលនេះយើងកំពុងធ្វើការសាងសង់ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីបន្ថែមទៀត»។

បើយោងតាមលោក ស៊ូ វីរៈ សម្រាប់ជំហ៊ានដំបូងក្រុមហ៊ុននឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ដោយក្រុមហ៊ុនកំពុងសាងសង់នៅតំបន់ជ្រោយចង្វារដោយមានកន្លែងសាករហូតទៅដល់១២ឡានក្នុងមួយពេល។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏កំពុងសាងសង់នៅក្បែរក្រុងពោធិសាត់នៅតាមបណ្តោយផ្លូវជាតិមានកន្លែងសាករាល់ថ្ងៃបាន៦គ្រឿង; នៅបាត់ដំបង មាន១កន្លែងដែរ ដែលកំពុងចាប់ផ្តើមរៀបចំសាកដែលអាចសាកបាន៦គ្រឿងម្តង។ សម្រាប់នៅខេត្តកំពង់ធំ មានរួចហើយនៅម្តុំព្រៃប្រស់ និងនៅកំពង់សោមក៏កំពុងចាប់ផ្តើមសាងសង់ដែរ។ សម្រាប់គោលដៅបន្ទាប់ក្រុមហ៊ុននឹងសាងសង់ស្ថានីយ៍សាកថ្មនៅខេត្តកំពត និងកំពង់ចាម។
លោកថា ៖«ចំពោះតាមបណ្តោយផ្លូវជាតិនានាដែលក្រុមហ៊ុនយើងរត់ខ្សែឡានទៅក៏យើងនឹងមានស្ថានីយសាកថ្មដែរ ដោយយើងមើលឃើញថាឡានយើងមិនអាចរត់ដល់ទិសដៅទាំងអស់ទេ ដោយសារឡានរត់របស់យើងជូនកាលបាន៤០០គីឡូ ៣០០គីឡូ ឬ២០០គីឡូ ដូច្នេះហើយដើម្បីបំពេញតម្រូវការទាំងរថយន្តរបស់ក្រុមហ៊ុនខ្ញុំ និងសាធារណជន យើងក៏សម្រេចចិត្តវិនិយោគទៅលើស្ថានីយសាកនេះនៅក្នុង២៥រាជធានី ខេត្តក្រុង គ្រាន់តែជំហានទី១នេះគឺយើងសាងសង់នៅតាមបណ្តារាជធានី ខេត្តដែលចាំបាច់សិន ជាពិសេសខេត្តដែលឆ្ងាយៗ និងលើផ្លូវជាតិដែលឆ្លងកាត់។ ហើយទន្ទឹមនេះដែរ រាល់ស្ថានីយដែលឆ្លងកាត់គឺយើងមិនត្រឹមតែមានស្ថានីយសាកប៉ុណ្ណោះទេ យើងក៏នឹងមានសាងសង់ភោជណីយដ្ឋាន និងហាងកាហ្វេផងដែរ»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច, ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទាបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។
ជាមួយគ្នានេះដែរ លោក ស៊ូ វីរៈ រំពឹងថារដ្ឋាភិបាល ជាពិសេសអាជ្ញាធរអគ្គិសនីកម្ពុជានឹងធ្វើការពិចារណាក្នុងការលើកទឹកចិត្តក្នុងបញ្ចុះថ្លៃត្រង់ហ្វូតម្លើងអគ្គិសនីសម្រាប់ស្ថានីយ៍សាកថ្ម ដែលជាការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលបានវិនិយោគ។
លោកស៊ូ វីរះបានថ្លែងបញ្ជាក់ថា៖«បញ្ហាប្រឈមរបស់យើងនាពេលនេះ គឺតម្លៃអគ្គិសនីយើងនៅថ្លៃ ដោយសារយើងពុំទាន់មានគោលការណ៍ពីខាងអគ្គិសនីកម្ពុជាលើការបញ្ជុះថ្លៃក្នុងការតម្លើងត្រង់ហ្វូសម្រាប់ការប្រើរថយន្តអគ្គិសនីនោះទេ យើងសង្ឃឹមថាអាជ្ញាធរអគ្គិសនីកម្ពុជានឹងមានតម្លៃពិសេសសម្រាប់ការប្រើត្រង់ហ្វូសម្រាប់សាករថយន្តអគ្គិសនី ព្រោះរឿងនេះមិនត្រឹមតែធ្វើឱ្យក្រុមហ៊ុនយើងចំណាយច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យថ្លៃសាកថ្មនោះថ្លៃទៅលើអ្នកប្រើប្រាស់ផងដែរ»។

ក្នុងការសម្រេចជាប្រទេសអព្យាក្រឹត្យកាបូន រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់យានយន្តអគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានអគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព