ព័ត៌មានអន្ដរជាតិ
ចំណូលពីវិស័យទេសចរណ៍ថៃឆ្នាំនេះ រំពឹងថានឹងខកគោលដៅ ទោះបីរដ្ឋាភិបាលប្រឹងជំរុញ
វិស័យទេសចរណ៍ថៃ ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស ប៉ុន្តែចំណូលពីវិស័យនេះនៅឆ្នាំ ២០២៤ ទាំងមូល រំពឹងថានឹងខកគោលដៅ ទោះបីជារដ្ឋាភិបាលប្រឹងប្រែងដាក់ចេញគោលនយោបាយជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

យុទ្ធនាការ «បញ្ឆេះទេសចរណ៍ថៃ» គឺជាគោលនយោបាយលេចធ្លោរបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ ប៉ុន្តែរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានទទួលស្គាល់ថា ប្រទេសថៃទំនងជានឹងខកគោលដៅកើបចំណូល ៣ ទ្រីលានបាត (ជិត ៨៨ ប៊ីលានដុល្លារ)។
កន្លងមក រដ្ឋាភិបាលថៃបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយសម្រួលដល់លំហូរភ្ញៀវទេសចរ ជាពិសេសគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩៣ ប្រទេស និងការដាក់ឱ្យប្រើប្រាស់នូវ «ទិដ្ឋាការគោលដៅប្រទេសថៃ» ជាដើម។
រដ្ឋាភិបាល ក៏បានសន្យាផងដែរ ថានឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរតាមរយៈពិធីបុណ្យផ្សេងបន្ថែមទៀត ដែលក្នុងនោះរួមមានទាំង ដោយប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេល១ខែ ក៏ដូចជាពិធីបុណ្យចុងឆ្នាំ-ឆ្លងឆ្នាំជាបន្តបន្ទាប់គ្នា ក្នុងខែវិច្ឆិកា និងធ្នូ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងបែបទាំងអស់នេះ មិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំនុកចិត្តទេសចរណ៍ស្ទុះឡើងនោះទេ ដោយសារតែការចំណាយលើវិស័យនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកត្តាជាច្រើន ជាពិសេសក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុក និងទេសចរពីទីផ្សារសំខាន់ៗដូចជាចិន និងជប៉ុនជាដើម។
លំហូរភ្ញៀវទេសចរ ក៏រងការរំខានដោយទឹកជំនន់ភាគខាងជើងកាលពីខែខែកញ្ញា និងទឹកជំនន់ភាគខាងត្បូងនាពេលថ្មីៗនេះផងដែរ។ ក្រៅពីនេះ បញ្ហានយោបាយក្នុងស្រុក ក៏រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចទេសចរណ៍ស្ថិតនៅក្នុងភាពមិនសូវស្រួល ខណៈវត្តមាននៃប្រតិបត្តិករទេសចរណ៍បរទេសខុសច្បាប់ផ្សេងៗ បានប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងបំណុលគ្រួសារខ្ពស់ បានជះឥទ្ធិពលដល់ការធ្វើដំណើរក្នុងស្រុក ខណៈអ្នកដែលមានថវិកាគ្រប់គ្រាន់ ចូលចិត្តធ្វើដំណើរទៅក្រៅប្រទេសជំនួសវិញ ជាពិសេសទៅកាន់ជប៉ុន និងចិន ដែលលើកលែងទិដ្ឋាការសម្រាប់ជនជាតិថៃ។

TCT សង្ឃឹមថា ស្ថានភាពនឹងប្រសើរឡើងនៅឆ្នាំក្រោយ ដោយសារគោលនយោបាយជំរុញសេដ្ឋកិច្ចកាន់តែច្រើន ការកើនឡើងចំនួនជើងហោះហើរ និងគម្រោង «We Travel Together» ដែលអាចនឹងជំរុញទេសចរណ៍ក្នុងស្រុកជាដើម។
បើតាមបាងកកប៉ុស្ត៍ រដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសខ្លួនបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣២,៧ លាននាក់ គិតត្រឹមថ្ងៃទី ៨ ធ្នូ ដោយភ្ញៀវទេសចរទាំងនោះ បានចំណាយប្រាក់ ១,៥ ប៊ីលានបាត។ មិនមានការបញ្ជាក់ថា ចំណូលសរុបពីវិស័យនេះ មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែថា ចំនួនភ្ញៀវទេសចរបរទេស នឹងកើនដល់គោលដៅជាង ៣៦ លាននាក់ ពេញមួយឆ្នាំ ២០២៤ ទាំងមូល។
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


