ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តថៃ បន្តធ្លាក់ចុះជាង ១០ ភាគរយ នៅខែកុម្ភៈ
សហព័ន្ធឧស្សាហកម្មថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ១៣,៦២ ភាគរយ កាលពីខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ១១៥ ៤៨៧ គ្រឿង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សហព័ន្ធបានឱ្យដឹងថា មូលហេតុចម្បងនៃបញ្ហានេះ គឺបណ្ដាលមកពីការធ្លាក់ចុះនៃការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ចំពេលមានភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចជាច្រើន។
វាគឺជាការធ្លាក់ចុះខែទី ១៩ ជាប់ៗគ្នា និងជាការបន្តពីការធ្លាក់ចុះ ២៤,៦៣ ភាគរយ កាលពីខែមករា។ កន្លងមក អ្នកជំនាញបានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការលក់ក្នុងស្រុកបណ្ដាញមកពីបញ្ហាបំណុលគ្រួសារខ្ពស់ និងការរឹតត្បឹតលើកម្ចីទិញរថយន្តរបស់ភ្នាក់ងារហិរញ្ញវត្ថុជាដើម។ ការនាំចេញធ្លាក់ចុះវិញ បណ្ដាលមកពីការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនចិន និងកត្តាផ្សេងៗទៀត។
គួរគូសបញ្ជាក់ថា ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


