Connect with us

កូវីដ-១៩

ប្រជាជនឥណ្ឌា ងាកទៅបន្ទោសរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនា ប្រព្រឹត្តទៅបាន

បានផុស

នៅ

គំនរសាកសព ត្រៀមសម្រាប់ការបូជាទ្រង់ទ្រាយធំនៅក្នុងទីក្រុងញូវដែលី ស្របពេលវីរុសកូវីដ-១៩ បំប្លែងខ្លួនដ៏សាហាវបំផុតលើពិភពលោក កំពុងវាយប្រហារប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសារនៃអ្នកស្លាប់ ដែលកំពុងមានកំហឹង បានដាក់ការស្តីបន្ទោសលើរដ្ឋាភិបាល ចំពោះការដែលអនុញ្ញាតឲ្យពិធីបុណ្យសាសនាដ៏ធំមួយ ប្រព្រឹត្តទៅបាន។

ពិធីបុណ្យ Kumbh Mela នៅលើច្រាំងទន្លេគង្គា បានធ្វើឡើងរៀងរាល់១២ឆ្នាំម្តង និងបានប្រមូលផ្ដុំអ្នកកាន់សាសនាហិណ្ឌូជាង៥លាននាក់។

គ្មាននរណាម្នាក់ពាក់ម៉ាសទេនៅក្នុងហ្វូងមនុស្សដ៏ក្រាស់ក្រែល ដែលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីងូតទឹកតាមបែបសាសនានេះ។

នៅពេលពិធីបុណ្យនេះចាប់ផ្តើមកាលពីពីរសប្តាហ៍មុន ប៉ូលិសបានទទួលស្គាល់ថា ពួកគេគ្មានសិទ្ធិអំណាចក្នុងការអនុវត្តច្បាប់ប្រឆាំងជំងឺកូវីដ-១៩ទេ។

ការផ្គត់ផ្គង់អុកស៊ីសែនមានកម្រិតទាបនៅក្នុងរដ្ឋធានី ដែលជាហេតុបង្ខំឲ្យមន្ទីរពេទ្យជាច្រើន ត្រូវបិទទ្វារឈប់ទទួលអ្នកជំងឺ។

ពលរដ្ឋម្នាក់ឈ្មោះ Sairi អាយុ៤១ឆ្នាំ បានប្រាប់ The Mirror ថា នាងនិងកូនប្រុសឈ្មោះ Veeir អាយុ៩ឆ្នាំ មានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចជួយបានទេ បើទោះបីជាគាត់មានបញ្ហាដកដង្ហើមធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបំពុលខ្យល់ដ៏អាក្រក់ក៏ដោយ។

ចំណែក មេធាវីមានមូលដ្ឋាននៅទីក្រុងញូវដែលីក៏បាននិយាយផងដែរថា “គ្រប់គ្នា កំពុងស្តីបន្ទោសដល់ការប្រមូលផ្តុំនយោបាយ ហើយពិធីបុណ្យ Kumbh Mela បានធ្វើឡើងដោយមិនមានការទទួលខុសត្រូវឡើយ។ វាជាបទឧក្រិដ្ឋ”។

អង្គការសុខភាពពិភពលោកបានហៅស្ថានភាពនេះថា “ហួសពីរន្ធត់” ហើយកំពុងបញ្ជូនបុគ្គលិកចំនួន២,៦០០នាក់និងការផ្គត់ផ្គង់បន្ថែមជាច្រើនទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ អ្នកដំណើរចេញពីឥណ្ឌា ៥២នាក់រកឃើញឆ្លងកូវីដ ពេលទៅដល់ហុងកុង ទោះតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ៥៥ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម