កូវីដ-១៩
អ្នកជំងឺកូវីដនៅមណ្ឌលកោះពេជ្រ ១២១ នាក់ទៀត បានជាសះស្បើយ
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថានៅព្រឹកនេះមានអ្នកជំងឺកូវីដ ១២១ នាក់ទៀត បានជាសះស្បើយ។
បើតាមប្រភពពីគ្រូពេទ្យ អ្នកជំងឺទាំង ១២១ នាក់នេះ បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ)។ ក្រុមគ្រូពេទ្យបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។



ក្រសួងសុខាភិបាលបានចេញផ្សាយរបាយការណ៍កាលពីម្សិលមិញនេះ មានអ្នកជំងឺកូវីដ ៩៩៤ នាក់ បានជាសះស្បើយខណៈនៅមណ្ឌលព្យាបាលកោះពេជ្រមានអ្នកជំងឺជាង ៨០០ នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
រដ្ឋាភិបាលបានរៀបចំមណ្ឌលព្យាបាលកោះពេជ្រ ជាទីតាំងសម្រាប់ព្យាបាលអ្នកមានកូវីដកម្រិតស្រាល ខណៈទីតាំងនេះអាចដាក់គ្រែចំនួន ១៨០០ ដែលអាចព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងកម្រិតស្រាលបាន១៨០០នាក់។
កន្លងមករាជរដ្ឋាភិបាលក៏បានរៀបចំទីតាំងឯកជនមួយចំនួនសម្រាប់ព្យាបាលអ្នកឆ្លងកូវីដដូចជា សណ្ឋាគារក្រេតឌុក សាលារៀនជាស៊ីមសាមគ្គិ ខណៈមន្ទីរពេទ្យកកកុញដោយអ្នកជំងឺ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


