កូវីដ-១៩
ទាំងយប់ទាំងថ្ងៃកម្លាំងអាវុធហត្ថបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តែទន់ភ្លន់ចំពោះវិធានការបិទខ្ទប់តំបន់ក្រហមនិងលឿងទុំ
មិនថាយប់ថ្ងៃភ្លៀងខ្យល់ឡើយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួមអនុវត្តយ៉ាងមុឺងម៉ាត់តែទន់ភ្លន់បំផុត តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោលដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំង ដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់ជានិច្ច៣កុំ៣ការពារ ជាគោលការណ៍សំខាន់បំផុត។

មន្ត្រីអាវុធហត្ថរាជធានីបានបញ្ចាក់មុននេះថា ការងារចំពោះមុខរាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវត្រូវមានលិខិតអនុញ្ញាតតាមការកំណត់ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការបំពាននោះកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើការឃាត់ខ្លួនអនុត្តទៅតាមវិធានការច្បាប់មិនលើកលែងដាច់ខាត។ ជាមួយនេះដែរកម្លាំងអាវុធហត្ថបន្តផ្សព្វផ្សាយវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំជាប្រចាំដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជាស្ថាពរ។

ព្រមជាមួយបេសកកម្មអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានមនោសញ្ចេតនា បន្តធ្វើការផ្តល់ម៉ាស និងថវិកាខ្លះជូនដល់ លោកតាធាក់ស៊ីក្លូ អ្នករត់កង់បី អ្នកដំណើរខ្វះខាតជាដើមខណៈកម្លាំងអាវុធហត្ថចុះល្បាត តាមដងផ្លូវជាប្រចាំនោះតែម្ដង៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


