កូវីដ-១៩
អង្គភាពអ្នកនាំពាក្យស្នើបញ្ឈប់ជាបន្ទាន់ការបំផុសព័ត៌មានញុះញង់សង្គម
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាពដែលប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺរាតត្បាតនៃមេរោគកូវីដ-១៩ បណ្ដាលឱ្យមានភាពសោកសៅបំផុតចំពោះការបាត់បង់ជីវិត ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ការស្នើនេះធ្វើឡើងបន្ទាប់បានសង្កេតឃើញតាមរយៈបណ្ដាញសង្គមមានជនឆ្លៀតឱកាសមួយចំនួនបានបំផុសព័ត៌មានក្នុងន័យញុះញង់ និងបង្កើតចលាចលក្នុងសង្គមជាតិ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើជនទាំងនោះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះគឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែង។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់សារជាថ្មីម្ដងទៀតជូនប្រជាពលរដ្ឋដែលមានតម្រូវការ “ស្បៀងអាហារបន្ទាន់ចំពោះមុខ” ជាគោលដៅអាទិភាពសូមទំនាក់ទំនង រដ្ឋបាលរាជធានីភ្នំពេញ Hot Line ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០។ ទំនាក់ទំនងក្នុងការទិញម្ហូបអាហារក្រសួងពាណិជ្ជកម្ម៖ ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩ /០១៥ ៨០៥ ៣១៣ /០១៧ ៨៥៥ ០១១ /០១២ ៩១៧ ៧៦០ /០៦៩ ៣៣៦ ៦៦៧/ ០១៧ ៨៨២ ៨៣៨ /០១០ ៤៤៧ ៣២៧ /០១៥ ៩០០ ០២៥ /០១៧ ៦៦៥ ៥៩៥ /០១៧ ៤៩២ ២៥៦/ ០៩២ ៨៦៨ ៦៩៦។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០/ ០៧០ ៦២៨ ៥៦០។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដោយកិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិដែលបានចូលរួមសហការ ប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្រ្តដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


