កូវីដ-១៩
អាជ្ញាធររតនគិរីបរឹតបន្តឹងច្រកចូលចំណុចស្រុកកូនមុំ ព្រំប្រទល់ស្ទឹងត្រែង
ខេត្តរតនគិរី៖ ដើម្បីអនុវត្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ចូលមកកាន់ក្នុងសហគមន៍ លោក ថង សាវុន អភិបាលខេត្ត ចេញបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយកម្លាំងខេត្ត បន្តរឹតបន្តឹង ហាមឃាត់អ្នកធ្វើដំណើរប្រជាពលរដ្ឋដែលឆ្លងកាត់តាមផ្លូវជាតិលេខ៧៨ ជាប់ព្រំប្រទល់រវាងខេត្តរតនគិរី-ស្ទឹងត្រែង បន្ទាប់ពីខេត្តស្ទឹងត្រែងត្រូវបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ជាលើកទី១។

លោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តបានឱ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី៣ ខែឧសភានេះថា កម្លាំងសមត្ថកិច្ចចម្រុះដែលឈរជើងនៅជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅតាមបណ្ដោយផ្លូវលេខ៧៨ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្កង ស្រុកកូនមំុ គឺសមត្ថកិច្ចអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់បានរថយន្តដឹកទំនិញ តែអ្នកបើកបរត្រូវចុះដើម្បីត្រួតពិនិត្យវាស់កម្ដៅ បាញ់អាល់កុល បង្ហាញលិខិតសម្គាល់ និងទុកលេខទូរសព្ទដើម្បីទាក់ទង តែបើរកឃើញថាមានភាពមិនប្រក្រតីណាមួយ គឺត្រូវយករថយន្តផ្សេងមកសាងទំនិញ ហើយមិនអនុញ្ញាតឱ្យអ្នកបើកបររូបនោះឆ្លងកាត់ខេត្តនេះបានឡើយ។ ចំពោះអ្នកដំណើរដែលអាចអនុញ្ញាតឱ្យទៅបាន គឺត្រូវស្របទៅតាមការសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា សមត្ថកិច្ចក៏បន្តឈរជើងចាំឃ្លាំមើលតាមច្រកផ្លូវលំតូចៗ និងផ្លូវទឹកផងដែរ។
ដោយឡែកប៉ុស្តិ៍ត្រួតពិនិត្យ តាមបណ្តោយផ្លូវជាតិលេខ៧៦ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តមណ្ឌលគិរីត្រង់ចំណុចអូររវាក់ ក៏ត្រូវរឹតបន្តឹង និងត្រួតពិនិត្យវាស់កម្ដៅ បាញ់អាល់កុល និងផ្តល់ព័ត៌មានផ្សេងៗពីប្រភពទីតាំងដែលធ្វើដំណើរចេញមក ហើយត្រូវទៅស្នាក់នៅទីតាំង ចំណុចណា ព្រមទាំងទុកលេខទូរសព្ទសម្រាប់ទាក់ទងប្រសិនជាមានបញ្ហានៅពេលក្រោយ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តរតនគិរីពុំទាន់មានវិជ្ជមានកូវីដ-១៩នៅឡើយទេ។ តែទោះជាយ៉ាងណារដ្ឋបាលខេត្តរតនគិរីនៅតែបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យរក្សាតាមសេចក្ដីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល សូមប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារ គ្រប់គ្នាដើម្បីចៀសវាង និងកាត់ផ្ដាច់ការឆ្លងរីករាលដាលជំងឺកាចសាហាវនេះចូលក្នុងសហគមន៍៕
អត្ថបទ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា