Connect with us

កូវីដ-១៩

សប្បុរសជន ៣ក្រុម ប្រគល់ស្បៀងអាហារ និងសម្ភារៈការពារជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភពលរដ្ឋ

បានផុស

នៅ

សប្បុរសជនចំនួន៣ក្រុម សហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៍​ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់ថវិកា និងស្បៀងអាហារនិងសម្ភារៈការពារជំងឺ ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលកូវីដ-១៩។


ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក​ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ហើយក្រុមហ៊ុន២ទៀត ទទួលដោយអភិបាលរងរាជធានីភ្នំពេញចំនូន២រូបទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយរបស់សហគមធនាគារនៅកម្ពុជា ដែលទទួលដោយ លោកឃួង ស្រេង រួមមាន ថវិកា ចំនួន ២,៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១,១២៩យួរ មីម៉ាម៉ា ចំនួន ១,២០០កំប៉ុង ម៉ាស់ ចំនួន ៥ ៧០០បអប់ ទឹកជែលលាងដៃ ចំនួន ២,៧០០ដបនិង ទឹកអាល់កុល ចំនួន ១,២០០លីត្រ។

ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី ទទួលដោយ លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ទឹកដោះគោស្រស់ចំនួន១០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ។

ចំណែកឯ ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន បានប្រគល់ជូនអង្គរ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ។

លោកឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំង៣ក្រុម ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារនិងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគបូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយ​ឈរ​លើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នការរាតត្បាតពីមេរោគកូវីដ-១៩ ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

KOICA បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនគុណភាពនៃសេវាថែទាំសុខភាព

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ

ជីវិតកម្សាន្ដ៦ នាទីutes មុន

សុខគា គីមលាង ស្នើរួមគ្នាគាំទ្រ “ល្ខោនយីកេកួយ” ខណៈការសម្តែងលើកទី២ ខិតជិតមកដល់

រដ្ឋាករស្វយ័ត
សន្តិសុខសង្គម៩ នាទីutes មុន

អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូន ណែនាំគ្រប់​គោល​​​ដៅ​រាជធានី​ ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដឹកជញ្ជូនដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ

លោក អេឡុន ម៉ាសក៍
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ទ្រព្យសម្បត្តិ អេឡុន ម៉ាសក៍ ធ្លាក់ចុះក្រោម ៣០០ ប៊ីលានដុល្លារ ​ជំរុញបន្ថែមដោយពន្ធ ត្រាំ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម