Connect with us

កូវីដ-១៩

មូលហេតុតំបន់ក្រហមនៅតែក្រហម ទោះបីបានបិទខ្ទប់៣សប្ដាហ៍មកហើយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងមូលហេតុចំបងមួយដែលនាំឱ្យតំបន់ក្រហមខ្លះនៅតែជាតំបន់ក្រហម បើទោះបីជាបានបិទខ្ទប់៣សប្ដាហ៍មកហើយនេះ ដោយដារប្រជាពលរដ្ឋមួយចំនួនមិនផ្ដល់កិច្ចសហការល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកស្រាយនេះធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង រយៈពេល៧ថ្ងៃទៀត។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍គូសបញ្ជាក់ថា មូលហេតុមួយនៅក្នុងចំណោមមូលហេតុនានាដែលតំបន់ក្រហមនៅតែក្រហមនេះ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនបានផ្ដល់កិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ។ នេះជាការពិតដែលយើងត្រូវហ៊ាននិយាយចេញ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា​ ចំពោះបញ្ហានេះឃើញថា ​ក្រុមការងារ អាជ្ញាធរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដាក់គោលដៅយកសំណាកជាច្រើន ចំណែកអាជ្ញាធរក៏បានអំពាវនាវ បានដើរប្រកាសតាមបន្ទប់ជួលរបស់ពួកគាត់ជាច្រើនលើកច្រើនសារដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតំបន់ហានិភ័យខ្ពស់ទាំងនោះមកផ្ដល់សំណាក ដើម្បីក្រុមការងារអាចនឹងយកអ្នកមានផ្ទុកមេរោគកូវីដ-១៩ ទៅព្យាបាល និងចេញផុតពីតំបន់ទាំងនោះទាន់ពេល។

លោក នួន ផារ័ត្ន បញ្ជាក់ថា មានប្រជាពលរដ្ឋភាគច្រើនដ៏លើសលប់បានសហការល្អ ប៉ុន្តែមានបងប្អូនមួយចំនួនតូចនៅតែមិនផ្ដល់កិច្ចសហការ ជួនកាលពេលគាត់អត់ទាន់ចេញរោគសញ្ញា គាត់គិតថា គាត់គ្មានមេរោគ ឬទី២ពេលគាត់មានរោគសញ្ញា គាត់រត់គេចតែម្ដង។

លោក នួន ផារ័ត្ន មានប្រសាសន៍បន្តថា៖ “ចំណុចនេះជាបញ្ហាប្រឈមធ្វើឱ្យយើងពិបាកក្នុងការកំណត់ និងសំអាតឱ្យអស់ឱ្យតំបន់ក្រហមនេះក្លាយជាតំបន់លឿងក្នុងរយៈពេលខ្លី ដោយត្រូវការពេលវេលា៧ថ្ងៃទៀតដើម្បីបិទខ្ទប់ដែលជាចំណុចមួយសំខាន់”។

លោក នួន ផារ័ត្ន សូមសំណូមពរប្រជាពលរដ្ឋក្នុងរយៈពេលបិទខ្ទប់៧ថ្ងៃខាងមុខនេះ សូមអត់ធ្មត់សហការជាមួយអាជ្ញាធរ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម និងតំបន់លឿងទុំ។

លោក មានប្រសាន៍ថា៖ “យើងខ្ញុំដឹងថា បងប្អូនធុញថប់ ពិបាកអត់ទ្រាំ ប៉ុន្តែការអនុវត្តការបិទខ្ទប់ដែលយើងខ្ញុំត្រូវឈរហាលថ្ងៃហាលភ្លៀងរាល់ថ្ងៃនេះក៏មិនស្រួលដែរ ប៉ុន្តែជារឿងសំខាន់ដែលយើងត្រូវតែធ្វើ ដើម្បីកាត់ផ្ដាច់ឫសគល់នៃបញ្ហាការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍២០កុម្ភៈ នេះ”។ ​​

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា គោលដៅនៃការបិទខ្ទប់នេះ​មិនមែនធ្វើបាបប្រជាពលរដ្ឋទេ គោលដៅធំបំផុតគឺការជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩។

លោក នួន ផារ័ត្ន លើកឡើងថា ការងារជាបន្តគឺការបន្តយកសំណាករបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ហានិភ័យដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ និងយកទៅព្យាបាលឱ្យទាន់ពេល ចៀសវាងចម្លងបន្តក្នុងគ្រួសារ និងពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះក៏ត្រូវបន្តចាក់វ៉ាក់សាំង ដែលគិតត្រឹមពីថ្ងៃទី១ ដល់ទី៥ ខែឧសភា នេះ ក្រុមការងារបស់ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ហានិភ័យខ្ពស់បានជិត២០ម៉ឺនដូស ដែលជាចំនួនដ៏ច្រើន។

លោកបានសូមអំពាវនាវប្រជាពលរដ្ឋសូមចូលរួមចាក់វ៉ាក់សាំងដោយគោរពនូវគោលការសុវត្ថិភាព កុំជឿតាមការញ៉ុះញ៉ង់របស់គេ នាំឱ្យមានការប្រមូលផ្ដុំគ្នា ការសម្រុកទៅចាក់វ៉ាក់សាំង មិនរក្សាគម្លាតសុវត្ថិភាព ដែលអាចធ្វើឱ្យខ្លួនឯងឈានទៅឆ្លងជំងឺ​វិញ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា៣ផ្នែកគឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕​

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម