Connect with us

កូវីដ-១៩

មេ WHO៖​ កុំចាក់វ៉ាក់សាំងឲ្យកុមារ ទុកថ្នាំជួយប្រទេសក្រីក្រវិញ

បានផុស

នៅ

កាលពីថ្ងៃសុក្រទី១៤ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់ប្រទេសអ្នកមាន ឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងកូវីដដល់កុមារ  ហើយបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ ខណៈមានការព្រមានថា ឆ្នាំទី២នៃជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សកាន់តែច្រើន។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបង្ហាញការខឹងសម្បាថា ប្រទេ​សអ្នកមានមួយចំនួន កំពុងចាក់វ៉ាក់សាំងដល់កុមារនិងក្មេងជំទង់ ខណៈប្រជាជាតិក្រីក្រទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះ។

ជំនួសឲ្យការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេងនិងមានសុខភាពល្អ លោកបានអំពាវនាវដល់ប្រទេសនានា ឲ្យផ្តល់ថ្នាំបង្ការរបស់ពួកគេទៅក្នុងគម្រោង COVAX ហើយធានាថា អ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ ពិតជាទទួលបានការការពារ។

យោងតាមទិន្នន័យរបស់ AFP បានបង្ហាញថា វ៉ាក់សាំងកូវីដជិត១.៤ពាន់លានដូស ត្រូវបានចាក់ក្នុងទឹកដីយ៉ាងហោចណាស់២១០ នៅជុំវិញពិភពលោក។

វ៉ាក់សាំងប្រមាណ៤៤ភាគរយ ត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ពោលគឺស្មើនឹង១៦ភាគរយ នៃចំនួនប្រជាជនពិភពលោក។

វ៉ាក់សាំងត្រឹម០,៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតចំនួន២៩ ស្មើនឹង៩ភាគរយនៃប្រជាជនពិភពលោក។

ដោយសារតែការមិនស្មើភាពគ្នាក្នុងការទទួលបានវ៉ាក់សាំងនេះ លោក Tedros បានព្រមានថា នៅឆ្នាំនេះ ពិភពលោកទំនងជានឹងមានអ្នកស្លាប់កាន់តែច្រើន បើធៀបនឹងឆ្នាំមុនថ្វីបើមានការចាក់វ៉ាក់សាំងក៏ដោយ។

លោកនិយាយថា “យើងកំពុងស្ថិតលើផ្លូវនៃជំងឺរាតត្បាតឆ្នាំទី២ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងឆ្នាំទី១ទៅទៀត”។

គួរបញ្ជាក់ថា វីរុសនេះត្រូវបានសម្លាប់មនុស្សយ៉ាងតិច ៣.៣លាននាក់រួចទៅហើយ ចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំ២០១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំង ជួយប្រជាជនអង់គ្លេសអាយុលើស៦០ឆ្នាំ ជិត១២,០០០នាក់ ពីការស្លាប់ និងជាង៣ម៉ឺននាក់ ពីការបញ្ជូនទៅមន្ទីរពេទ្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម