Connect with us

កូវីដ-១៩

អង់គ្លេសព្រមានខ្លាំងៗ មួយថ្ងៃ វីរុសបំប្លែងខ្លួនឥណ្ឌា អាចសម្លាប់មនុស្សរាប់ពាន់នាក់

បានផុស

នៅ

ក្រុមប្រឹក្សាវិទ្យាសាស្ត្រទទួលបន្ទុកគ្រាអាសន្នអង់គ្លេសហៅកាត់ SAGE បានចេញការព្រមានខ្លាំងៗថា រយៈពេលប៉ុន្មានខែខាងមុខទៀត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា អាចបណ្តាលឲ្យមនុស្ស ១ម៉ឺននាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃ។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលក៏បានលើកឡើងផងដែរថា វាអាចបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ នៅត្រឹមរដូវក្តៅ។ ពួកគេទទួលស្គាល់ទៀតថា មានលទ្ធភាពជាក់ស្តែងដែលថា វីរុសនេះអាចឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត។

លោកសាស្រ្តាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសអង់គ្លេស បានប្រាប់សន្និសីទកាសែត Downing Street ថា វីរុសនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសមានឥទ្ធិពលបំផុតនៅក្នុងចក្រភពអង់គ្លេស។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ពួកគេជឿជាក់ថា វីរុសនេះមិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងវា។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងខ្លាំង ដោយសារតែវាងាយឆ្លងដល់មនុស្សជាងវីរុសបំប្លែងខ្លួនមុនៗ ហើយមានប្រជាជនអង់គ្លេស៣០លាននាក់ នៅតែមិនទាន់ចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម