Connect with us

កូវីដ-១៩

អង់គ្លេស​ចាប់​មាន​សេរីភាព​ថ្ងៃ​នេះ​ ទាំង​ក្តី​បារម្ភ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​មិន​ទាន់​ស្បើយ

បានផុស

នៅ

ជីវិត​នៅ​ចក្រភព​អង់គ្លេស​ចាប់​ផ្តើម​មាន​សេរីភាព និង​ប្រក្រតី​វិញ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​​១៧​ ខែ​ឧសភា​នេះ បន្ទាប់​ពី​បំរាម​កូវីដ-១៩​ត្រូវ​បាន​ដក​ឈាន​ដល់​ដំណាក់​កាល​ទី​៣ ពោល​គឺ​ស្ទើរ​តែទាំង​ស្រុង​ហើយ​ ដូច្នេះពលរដ្ឋ​អាច​ជួប​ជុំ​គ្នា ដើរ​កម្សាន្ត​ទាំង​យប់​ថ្ងៃ ទៅ​មើល​ព្រឹត្តិការណ៍​កីឡា ចូល​ហាង ​ក្លឹប​កម្សាន្ត បារ ភោជនីយដ្ឋាន​ មង្គលការ​ជា​ដើម។

គិត​ត្រឹម​​​ថ្ងៃ​ចន្ទ​នេះ​ទៅ មនុស្ស​ចាប់​ពី​៦​នាក់ ឬ​ពីរ​គ្រួសារ​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជុំ​គ្នា​​​នៅ​តាម​ផ្ទះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​ការ​ដើរ​កម្សាន្ត​ពេល​យប់​ក៏​ត្រូវ​បាន​អនុញ្ញាត​ដែរ។

សកម្មភាព​ចូល​មើល​កីឡាបាល់ទាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដក​បំរាម​នេះ​បាន​ធ្វើ​ឡើង​ចំពេល​ដែល​មាន​ក្តី​កង្វល់​នៃ​​ចំនួន​ករណី​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួនថ្មី​មក​ពី​​ឥណ្ឌា​​កំពុង​កើន​ឡើង​នៅ​ចក្រភព​អង់គ្លេស ខណៈ​រដ្ឋាភិបាល​បាន​ទទួច​ថា ខ្លួន​មិន​បាន​យក​​អ្វី​ចេញ​ពី​តុ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​នេះ​ទេ។

ចំណែក​ការ​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​កើន​ឡើង​រហូត​ដល់​៣០​នាក់​​ដែល​នេះ​ជា​ការ​បន្ធូរ​បន្ថយ​​ខ្លាំង​បំផុត ហើយ​ប្រជា​ជន​ក៏​អាច​ហោះ​ហើរ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ពណ៌​បៃតង​ដែរ។

សកម្មភាព​នៅ​រោងកុន

អ្នក​ដើរ​កម្សាន្ត​​មួយ​​ពិត​ជា​សប្បាយ​រីក​រាយ​ចំពោះ​គោល​ការណ៍​បន្ធូរបន្ថយ​ដែល​ពួក​គេ​អាច​ទៅ​កន្លែង​ដែល​ពួក​គេ​ចូល​ចិត្ត​ដូច​ក្លឹប​កម្សាន្ត និង​បារ នា​ពេល​យប់​ជ្រៅ​ដែល​នេះ​ជា​សេរី​ភាព​​ថ្មីរបស់​ពួក​គេ។

ប្រការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ភាព​​ធូរ​ស្បើយ​សម្រាប់​វិស័យ​កម្សាន្ត​ ខណៈ​រោង​ភាពយន្ត និង​ទស្សនីយភាព​សិល្បៈ​ត្រូវ​បាន​បើក ប្រសិន​បើ​មនុស្ស​ពាក់​ម៉ាស់ ហើយ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជា​ដើម​ដែល​មិន​មាន​កន្លែង​ផ្គត់​ផ្គង់​ម្ហូប​អាហារ​ក៏​ត្រូវ​បាន​អនុញ្ញាត​បើក​ដែរ។

សកម្មភាព​ជួប​ជុំ​គ្នា

កម្មវិធី​​​បុណ្យ​សព​ និង​អ្នក​ចូល​រួម​ក៏​ត្រូវ​បាន​អនុញ្ញាត​ដោយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ ខណៈ​ពិធី​មង្គល​ការ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​​៣០​នាក់​ ហើយ​​​សកម្ម​ភាព​សង្គម​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ដែរ។

ពិធី​បុណ្យ​សព

កាល​ពី​សប្តាហ៍​មុនលោក​នាយករដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson បាន​អរគុណ​ដល់​សាធារណ​ជន​សម្រាប់ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩។ លោក​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ឥឡូវ​នេះ​គឺ​ឈាន​ដល់​កម្រិត​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន​មក។

លោក​ថា ៖«ទិន្នន័យ​ឥឡូវ​នេះ​គាំទ្រ​ដល់​​ការ​ដក​បំរាមឈាន​ដល់​​ដំណាក់​កាល​ទី​៣​នៅ​អង់គ្លេស​ដែលចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មេ​ដឹក​នាំ​តៃវ៉ាន់ ឆ្លើយ​តប ក្រោយ​ចិន​គំរាម​កាត់​ទោស​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

​​សហរដ្ឋ​អាមេរិក រងគ្រោះដោយរលកកម្តៅនិងទឹកជំនន់ ផ្ទួនគ្នា

សន្តិសុខសង្គម១៧ នាទី មុន

ឃាត់ខ្លួននិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ពីអំពើឆបោកពលរដ្ឋតាមការបញ្ជារបស់មេខ្លោង

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងការងារ នឹងជំរុញការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ​ជួលផលិតបន្ត ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ដំណឹងល្អ! អាមេរិក ធ្វើតេស្តវ៉ាក់សាំងជំងឺអេដស៍ ជោគជ័យ១០០%

សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម