កូវីដ-១៩
ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ ៤៥នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកឆ្លងកើនឡើងដល់៥២០នាក់
យោងតាមលទ្ធផលធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញករណីឆ្នងជំងឺកូវីដ-១៩ ថ្មីចំនួន៤៥នាក់បន្ថែម ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យខេត្តមានអ្នកឆ្លងកើនឡើងសរុប៥២០។
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ដបានបញ្ជាក់ថា ករណីឆ្លងនេះ គឺនៅក្នុងស្រុកចំនួន៦គឺមាន ស្រុកព្រះស្ដេច ចំនួន៣០នាក់ ស្រុកបាភ្នំ ចំនួន៦នាក់ ស្រុកពាមជរ ចំនួន១នាក់ ស្រុកស្វាយអន្ទរ ចំនួន៤នាក់ ស្រុកមេសាង ចំនួន១នាក់ ស្រុកស៊ីធរកណ្តាល ចំនួន១នាក់ និង២នាក់មកពីខេត្តកណ្តាល។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៥២០ ព្យាបាលជាសះស្បើយចំនួន២១៥នាក់ កំពុងសម្រាកព្យាបាលចំនួន៣០០នាក់ និងស្លាប់៥នាក់៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?