Connect with us

កូវីដ-១៩

ជប៉ុន ដល់ដំណាក់កាលមានអ្នកជំងឺកូវីដស្លាប់នៅផ្ទះ

បានផុស

នៅ

ប៉ូលិសជប៉ុននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០០ នាក់ដែលឆ្លងជំងឺកូវីដ ១៩ បានស្លាប់នៅឯផ្ទះ និងកន្លែងផ្សេងទៀត ក្រៅពីមន្ទីរពេទ្យនៅទូទាំងប្រទេស បន្ទាប់ពីស្ថានភាពរបស់ពួកគេ កាន់តែអាក្រក់ទៅៗ ។

ទីភ្នាក់ងារប៉ូលិសជាតិបាននិយាយថា ការស្លាប់នេះបានកើតឡើង ចន្លោះខែមីនាឆ្នាំមុន និងខែឧសភាឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមុន មានអ្នកស្លាប់បែបនេះចំនួន ៩៧ នាក់នៅតាមផ្ទះ និងកន្លែងផ្សេងទៀត ដែលជាចំនួនកើនឡើងពីខែមេសា និងជាចំនួនខ្ពស់បំផុតប្រចាំខែទី ២ ។ ក្នុងចំណោមពួកគេ ៧៣ នាក់ ឬប្រហែល ៧៥ ភាគរយ មានអាយុលើសពី ៦០ ឆ្នាំ ។

ក្រុមមន្រ្តីបាននិយាយថា ប៉ុន្តែក្នុងករណីឆ្លងខ្លះត្រូវបានបញ្ជាក់ បន្ទាប់ពីការស្លាប់របស់ពួកគេ ដោយសារតែអ្នកស្នាក់នៅផ្ទះ ភាគច្រើនជាចាស់ជរា និងមិនអាចទទួលការព្យាបាលទាន់ពេលវេលា ។

ក្រុមអ្នកជំនាញកំពុងអំពាវនាវឲ្យប្រជាជន ស្វែងរកជំនួយពីស្ថាប័នវេជ្ជសាស្ត្រ ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើពួកគេមានអារម្មណ៍ថា មានបញ្ហាអ្វីមួយ ចំពោះសុខភាពរបស់ពួកគេ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសជប៉ុន មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៧៦៥,៦១៩ ករណី និងមានអ្នកស្លាប់ចំនួន ១៣,៧៤៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វៀតណាម ញាប់ដៃញាប់ជើងរកជំនួយវ៉ាក់សាំងការពារកូវីដពី ជប៉ុន

ចុចអាន ៖ ជប៉ុន ​ផ្តល់​វ៉ាក់​សាំង​ AZ​ ១.២៤ ​លាន​ដូស​ឥត​គិត​ថ្លៃ​ដល់​តៃវ៉ាន់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម