ព័ត៌មានអន្ដរជាតិ
ជប៉ុនផ្តល់វ៉ាក់សាំង AZ ១.២៤លានដូសឥតគិតថ្លៃដល់តៃវ៉ាន់ រំពឹងដល់ល្ងាចនេះ
ប្រទេសជប៉ុនបានសម្រេចផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ AstraZeneca ចំនួន ១.២៤លានដូសទៅឲ្យកោះតៃវ៉ាន់ដោយឥតគិតថ្លៃ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសលោក Toshimitsu Motegi និយាយនៅថ្ងៃសុក្រ ទី៤ ខែមិថុនានេះប៉ុន្មានម៉ោងមុនពេលដឹកជញ្ជូនទៅ។
លោក Motegi ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ៖«យើងទទួលបានសំណើរសុំពីប្រទេស និងតំបន់ជាច្រើនអំពីវ៉ាក់សាំង»។

«ប្រការនេះ យើងបានបញ្ចប់ចំពោះការរៀបចំតាមសំណើររបស់តៃវ៉ាន់។ ហើយយើងនឹងផ្តល់វ៉ាក់សាំង AstraZeneca ចំនួន១.២៤លានដូសដោយឥតគិតថ្លៃ ដែលវ៉ាក់សាំងនេះផលិតនៅប្រទេសជប៉ុន»។ លោកបានបញ្ជាក់។
លោក Motegi បន្ថែមថា វ៉ាក់សាំងទាំងនេះនឹងត្រូវរៀបចំពិធីប្រគល់ជូននៅស្ថានទូតរបស់ជប៉ុនប្រចាំកោះតៃវ៉ាន់ ហើយអាចនឹងទៅដល់នាល្ងាចថ្ងៃសុក្រនេះ។
កោះតៃវ៉ាន់បានកំពុងប្រយុទ្ធនឹងរលកផ្ទះកូវីដ-១៩ក្នុងស្រុកអាក្រក់ ហើយការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួយមិនទាន់បាន៣%ផង។
ប្រទេសជប៉ុនបានចុះកិច្ចសន្យាទទួលយកវ៉ាក់សាំងការពារកូវីដ-១៩ជាង៣០០លានដូសពីវ៉ាក់សាំង Pfizer, Moderna និង AstraZeneca ដែលចំនួននេះលើសចំនួនប្រជាជនរបស់ខ្លួនទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយក្នុងសេចក្តីប្រកាសមួយថា ៖«ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងជប៉ុនកាន់តែជិតស្និទ្ធ ហើយសម្ព័ន្ធភាពរបស់យើងរឹងមាំ និងស៊ីជម្រៅ។ នៅពេលណាក៏ដោយ ឲ្យតែមានគ្រោះមហន្តរាយ ឬគ្រោះថ្នាក់អ្វីកើតឡើង ភាគីទាំងពីរតែងតែជួយគ្នាទៅវិញទៅមកភ្លាមៗ ហើយបញ្ជូនទាន់ពេលវេលាតាមសេចក្តីត្រូវការ»។

ជប៉ុនបានអនុម័តជាផ្លូវការលើវ៉ាក់សាំង AstraZeneca កាលពីខែមុន និងបានចុះកុងត្រាទិញចំនួន១២០លានដូស។ ប៉ុន្តែមិនមានផែនការត្រូវការប្រើប្រាស់វ៉ាក់សាំងនេះភ្លាមៗទេ ចំពេលមានក្តីបារម្ភជុំវិញករណីឈាមកកដែលត្រូវបានរាយការណ៍នៅក្រៅប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ focustaiwan
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


