ភ្លេចរឿង​និស្សិតកម្ពុជាជាប់​នៅទីក្រុង​វូហានជាង​មួយ​ឆ្នាំ​មុន ​​ហើយ​​ឬ​នៅ?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភ្លេចរឿង​និស្សិតកម្ពុជាជាប់​នៅទីក្រុង​វូហានជាង​មួយ​ឆ្នាំ​មុន ​​ហើយ​​ឬ​នៅ?

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្នមាននិស្សិតរបស់កម្ពុជាកំពុងស្នាក់នៅរៀនសូត្រនៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន ចន្លោះពី១៥ ទី១៧នាក់ ហើយមកដល់ពេលនេះ និស្សិតកម្ពុជាទាំងនោះ មានសុខទុក្ខធម្មតា និងកំពុងបន្តការរៀនសូត្រ និងរស់នៅដោយប្រក្រតី មិនមានករណីឆ្លងកូវីដ-១៩នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីក្រុងវូហាន ប្រទេសចិន ជាទីកន្លែងដែលផ្ទុះជំងឺកូវីដ-១៩មុនគេ ដែលពេលនោះគេហៅថា ជំងឺកូរ៉ូណា ឬជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី។ បើតាមក្រសួងអប់រំ ខណៈពេលមានការរីករាលដាលនោះ នៅខេត្តហូប៉ី មាននិស្សិតកម្ពុជាសរុបចំនួន៨៩នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យចំនួន៧ កន្លែងផ្សេងៗគ្នា។ ចំណែកនៅទីក្រុងអូហាន មាននិស្សិតចំនួន២៣នាក់ ហើយដោយសាពួកគេរស់នៅតំបន់ដែលមានការរីករាលដាលខ្លាំង។ 

រាជរដ្ឋាភិបាលកម្ពុជា  ក៏ដូចជាក្រសួងការបរទេស ក្រសួងអប់រំ អាជ្ញាធរចិនពាក់ព័ន្ធ សាកលវិទ្យាល័យចិន ស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមនិស្សិតនៅទីនោះបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតទាំង២៣រូបចំនួន២លានរៀលក្នុងម្នាក់ៗ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃផងដែរ។

ក្រសួងអប់រំបានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នៅសាធារណរដ្ឋប្រជាមានិតចិន និស្សិតកម្ពុជាទាំងនោះទទួលបានអាហារពីសាកលវិទ្យាល័យជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ៣ពេល ហើយភាគីខាងសាកលវិទ្យាល័យ បានយកអាហារមកផ្គត់ផ្គង់ដល់បន្ទប់ស្នាក់នៅរបស់និស្សិត ហើយនិស្សិតមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ ដែលជិតសាកលវិទ្យាល័យបំផុត។

បើតាមក្រសួងអប់រំ នៅពេលនោះដែរ មាននិស្សិតចំនួន៦៦នាក់ផ្សេងទៀត បានត្រឡប់មកប្រទេសកម្ពុជា នាដើមខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងមកលេងស្រុកកំណើត ក្នុងខណៈវិសមកាលរដូវរងារដូចរៀងរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់សម្រាកត្រឹមត្រូវ ដោយសាកលវិទ្យាល័យ។

នៅពេលនោះ សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងនូវមេរោគកូរូណាផងដែរ ដោយសម្តេចបានបញ្ជាក់ថា សម្តេចបានរាយការណ៍ទៅថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរាលដាលនៃជំងឺប្រភេទថ្មីកូរ៉ណានោះ ប៉ុន្តែមិនទទួលបានការអនុញ្ញាតិពីថ្នាក់ដឹកនាំចិននោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ១ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ២ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services