Connect with us

កូវីដ-១៩

ខេត្តប៉ៃលិននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃស្អែក

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះតទៅ នៅតាមទីតាំងចំនួន៥កន្លែង។

 បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដែលពេលព្រឹកចាប់ពីម៉ោង៨ រហូតដល់ម៉ោង១១ និងពេលរសៀលចាប់ពីម៉ោង២ដល់ម៉ោង៥រសៀល នៅតាមទីតាំងចំនួន៥។

ក្នុងនោះនៅក្រុងប៉ៃលិនចាក់នៅនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន២កន្លែង និងនៅមណ្ឌលសុខភាពក្រចាប់ចំនួន១កន្លែង។ ស្រុកសាលាក្រៅចាក់នៅមណ្ឌលសុខភាពផ្សារព្រំចំនួន២កន្លែង នៅមណ្ឌលសុខភាពភ្នំស្កង់ចំនួន១កន្លែង នៅមណ្ឌលសុខភាពភ្នំព្រាលចំនួន១កន្លែង។

រដ្ឋបាលខេត្តសូមសាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិនទាំងអស់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់គ្នាៗដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ត្រឹមថ្ងៃទី០៦ កក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៤,៦៥៤,៤៥១នាក់ ស្មើនឹង ៤៦.៥៤ភាគរយធៀបនឹងគោលដៅ១០លាននាក់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម