Connect with us

កូវីដ-១៩

រដ្ឋបាលស្រុកវ៉ារិន បិទផ្សារចំនួន០២ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ ១១នាក់

បានផុស

នៅ

ខេត្តសៀមរាប៖ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានប្រាប់ “កម្ពុជាថ្មី” ថានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកវ៉ារិន សម្រេចបិទផ្សារចំនួន០២ក្នុងឃុំស្រែណូយជាបណ្តោះអាសន្ន  គឺផ្សារស្រែណូយ និងផ្សារឯកជនដែលនៅទល់មុខគ្នា។ ការបិទផ្សារទាំង២នេះបន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ដែលពួកគាត់ជាអាជីវករ និងអ្នករស់​នៅខាងមុខផ្សារទាំងពីរនេះ ដោយសារពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួនម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធិននី វិធូរ បានឱ្យដឹងទៀតថា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានធ្វើការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើមនុស្សចំនួន២១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។ ហេតុនេះក្នុងករណីនេះ អាចជាប់ពាក់ព័ន្ធជាមួយបងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានេះលោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅផ្សារទាំង២ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់នេះ និងមានការសង្ស័យពីអាការៈមិនស្រួល សូមមកផ្ដល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមួយអាជ្ញាធរ ពិសេសត្រូវធ្វើចត្ដាឡីស័កដោយខ្លួនឲ្យបាន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជាអាជ្ញាធរ។

លោកអភិបាលស្រុកវ៉ារិន មានប្រសាសន៍បន្ថែមថា ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈនេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងទូទាំងស្រុក មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៧នាក់កំពុងសម្រាកព្យាបាលនៅវិទ្យាល័យស្រែណូយ និង២នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ បន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្តទៀត៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម