ព័ត៌មានជាតិ
ភ្ញៀវទេសចរក្នុងស្រុកមួយចំនួន លុបចោលជើង ហោះហើរ ស្របពេលពេលថៃជួបគ្រោះរញ្ជួយដី
ប្រធានក្រុមហ៊ុនទេសចរណ៍ Channel លោក ស សារិន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះរញ្ជួយដីដែលកើតឡើងនៅក្នុងប្រទេសថៃ កាលពីដើមសប្តាហ៍កន្លងទៅនេះ បានបង្កផលប៉ះពាល់មួយចំនួនដល់ការកក់សំបុត្រជើងហោះហើរ និងភ្ញៀវខ្លះបានផ្លាស់ប្តូរសំបុត្រត្រឡប់មកក្នុងប្រទេសវិញភ្លាមៗ។

លោក ស សារិន ប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នេះ ថា ៖«ពាក់ព័ន្ធទៅនិងបញ្ហាគ្រោះធម្មជាតិនៅក្នុងប្រទេសថៃ យើងឃើញថា ចន្លោះពេលរញ្ជួយដីកើតឡើងភ្លាមៗ ភ្ញៀវទេសចរនៅក្នុងស្រុកមួយចំនួនធំ ដែលបានកក់សំបុត្រយន្តហោះទៅលេងនៅប្រទេសថៃ ពួកគេបានទាក់ទងមកខាងក្រុមហ៊ុនទេសចរណ៍ភ្លាមៗ ដើម្បីសុំប្តូរសំបុត្រយន្តហោះត្រឡប់មកវិញ»។
ក្នុងនោះ លោកថា ភ្ញៀវទេសចរដែលបានកក់សំបុត្រទៅលេងប្រទេសថៃ គឺមានមិនច្រើនទេ ដែលពួកគេមិនបានធ្វើការផ្លាស់ប្ដូរជើងហោះហើរត្រឡប់មកវិញទេ ប្រហែលជាអាចមានករណីចាំបាច់ណាមួយដែលពួកគេត្រូវនៅទីនោះ ប៉ុន្តែ ប្រសិនជាអ្នកដើរលេងភាគច្រើនគឺត្រឡប់មកផ្ទះវិញ។

លោកបានបន្ថែមថា៖« ពេលខាងមុខយើងក៏មិនទាន់អាចហ៊ាន សន្និដ្ឋានបែបណានោះដែរ ព្រោះការប្រកាសអំពីរញ្ជួយដីនៅប្រទេសថៃអាចនៅមានរំញ័ររហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដូច្នេះយើងនៅបន្តរងចាំមើលថាតើនឹងមានព្រឹត្តិការណ៍អ្វីធំបន្ថែមទៀតឬទេ ប្រសិនបើមិនមានអ្វីធំដំទេ នោះអ្វីៗនឹងត្រឡប់ទៅជាធម្មតាវិញ»។
លោក ស សារិន អនុប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក៏បានឱ្យដឹងដែរថា ស្របពេលឱកាសបុណ្យចូលឆ្នាំខាងមុខ ភ្ញៀវទេសចរដែលបាន Booking ពីខាងក្រៅចូលមកកម្ពុជាកន្លងមកមានចំនួនច្រើន ប៉ុន្តែដោយសារមួយរយៈចុងក្រោយនេះឧប្បត្តិហេតុមួយចំនួនកើតមានឡើងមិនបានគ្រោងទុក ដូច្នេះហើយក៏ធ្វើឱ្យមានប៉ះពាល់ដល់ខ្លះលើលំហូរទេសចរចូលក្នុងស្រុក។
ទោះជាបែបនេះក្តី ចំនួនភ្ញៀវទេសចរណ៍ពីខាងក្រៅមកក្នុងស្រុកក៏នៅមានការកក់មួយចំនួនផងដែរ តាមរយៈការផ្សព្វផ្សាយពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ ប៉ុន្តែការកក់ចូលមកទាំងអស់នោះភាគច្រើនបែបឯកជន។
ស្របពេលដែលប្រទេសជិតខាងកម្ពុជាកំពុងប្រឈមបញ្ហាគ្រោះធម្មជាតិនេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានមើលឃើញថា ឱកាសនៃការទាញទេសចរពីថៃមានតិចតួចណាស់ ព្រោះបើទោះបីជាថៃប្រឈមបញ្ហារញ្ជួយដីក៏ពិត ប៉ុន្តែមិនមែនបានន័យថា នៅក្នុងប្រទេសថៃទាំងមូលមានបញ្ហានោះទេ។

ចំណែកភូមា ជារឿងដាច់ដោយឡែកមួយ ជាក់ស្តែងកញ្ចប់ទេសចរណ៍ភូមាក៏ពុំសូវមានពាក់ព័ន្ធជាមួយកម្ពុជានោះទេ ហើយភូមា ក៏មិនមានភ្ញៀវទេសចរណ៍ច្រើនដែរ ដូច្នេះមិនមានអ្វីដែលកម្ពុជាយើងអាចទាញយកពីភូមានោះទេ។
លោក ធួន ស៊ីណាន បានបន្តថា ឱកាសនៃការទាញយកពីថៃបានគឺមានតិចតួចណាស់ ព្រោះយើងបានដឹងហើយថា នៅលើទីផ្សារកម្ពុជានៅមានភាពតូចចង្អៀតនៅឡើយ ហើយមួយទៀត បើទោះបីថៃជួបបញ្ហា តែប្រទេសថៃក៏មិនបានបិទប្រទេស ហើយប្រលានយន្តហោះរបស់ថៃនៅតែដំណើរជាធម្មតា។ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍របស់ថៃក៏នៅមានច្រើន ដូច្នេះឱកាសនៃការទាញយកទេសចរពីថៃក៏មិនអាចមានច្រើនដែរ អ្វីដែលគួរសង្ឃឹមកម្ពុជាត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងបន្ថែមទៀត។
គិតត្រឹមរយៈពេលមួយខែមករា ដើមឆ្នាំ ២០២៥ មានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦០ ម៉ឺននាក់ (៦១១ ៨៩៤) បានមកទស្សនាកម្ពុជា មានការកើនឡើង ១៣,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។
យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរជាង ៦០ ម៉ឺននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួនជិត ១៩ ម៉ឺននាក់ កើន ១៥,៧% វៀតណាមជាង ៨ ម៉ឺន ៥ ពាន់នាក់ កើន ០,១% ចិនជិត ៧ ម៉ឺននាក់ កើន ៤៥,៤% កូរ៉េ ២ ម៉ឺន ៧ ពាន់នាក់ ធ្លាក់ចុះ ៥,៩% ឡាវចំនួន ២ ម៉ឺន ៦ ពាន់នាក់ ធ្លាក់ចុះ ២៥,៨%៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


