ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ាប្រកាសផ្អាកប្រយុទ្ធ១ខែ តែរក្សាសិទ្ធិការពារខ្លួន
បណ្តាញសារព័ត៌មាន MGR online មានមូលដ្ឋាននៅប្រទេសថៃ បានផ្សាយថ្ងៃទី២មេសានេះឲ្យដឹងថា សម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធជនជាតិភាគតិចសំខាន់ៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាសជាឯកតោភាគីដាក់ចេញនូវបទឈប់បាញ់រយៈពេល១ខែដើម្បីជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដីដែលវាយប្រហារយ៉ាងខ្លាំងក្លាជាប្រវត្តិសាស្រ្តក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងហែកហួរដោយសារសង្គ្រាម។

ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ ដែលជាផ្នែកនៃការគាំទ្រការឆ្លើយតបជំនួយមនុស្សធម៌អន្តរជាតិដល់ជនរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។
សម្ព័ន្ធមិត្តភាតរភាពចំនួន៣ (Three Brotherhood Alliance) ដែលរួមមាន៖«កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិតាអ៊ាំង និង កងទ័ពអារ៉ាកាន់» បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ខ្លួននឹងមិនធ្វើសកម្មយោធារយៈពេល១ខែ ដើម្បីបើកផ្លូវសម្រាប់ជំនួយមនុស្ស ប៉ុន្តែពួកគេនឹងចូលរួមក្នុងការប្រយុទ្ធដើម្បីការពារខ្លួនតែប៉ុណ្ណោះ ប្រសិនបើមានការយាយីណាមួយពីគួបដិបក្ខ។
ប្រភពបានរាយការណ៍ដោយដកស្រង់ការបញ្ជាក់របស់សម្ព័ន្ធមិត្តប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបាននិយាយថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងផ្នែកជំនួយមនុស្សធម៌ជាបន្ទាន់ គឺជាការចាំបាច់បំផុតសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដី ត្រូវដំណើរការយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត»៕
ដោយ ភ្នាក់ងារ


-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


