ព័ត៌មានអន្ដរជាតិ
ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើកាត់បន្ថយពន្ធលើរថយន្តនាំចូលមួយចំនួន
ក្រសួងហិរញ្ញវត្ថុវៀតណាម កំពុងស្នើឱ្យមានការកែសម្រួលលើអត្រាពន្ធលើប្រភេទរថយន្តមួយចំនួន ដែលនាំចូលពីប្រទេសទទួលបានការអនុគ្រោះបំផុត (MFN)។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងធ្វើពិពិធកម្មការផ្គត់ផ្គង់រថយន្តនាំចូល ជំរុញការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងកែសម្រួលគោលនយោបាយពន្ធរបស់វៀតណាមឱ្យស្របនឹងនិន្នាការវិវត្តនៃឧស្សាហកម្មរថយន្ត។
នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន រថយន្តមួយចំនួន ដែលចាត់ថ្នាក់ក្រោមកូដ 8703.23.63 (រថយន្តដឹកអ្នកដំណើរមានកម្លាំងម៉ាស៊ីនលើសពី ២ ០០០ cc ប៉ុន្តែមិនលើសពី ២ ៥០០), 8703.23.57 (រថយន្តប្រភេទសេដាន់មានកម្លាំងម៉ាស៊ីនដូចគ្នា) និង 8703.24.51 (រថយន្តប្រភេទ 4×4) ត្រូវទទួលរងនូវអត្រាពន្ធនាំចូលសម្រាប់ MFN ខ្ពស់។ ដើម្បីកែលម្អទីផ្សារ និងលើកកម្ពស់ការប្រកួតប្រជែង ក្រសួងហិរញ្ញវត្ថុស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលសម្រាប់ MFN ។
ពន្ធសម្រាប់រថយន្ត ក្រោមកូដ HS 8703.23.63 និង 8703.23.57 គួរទទួលបានការកាត់បន្ថយពន្ធពី ៦៤ ភាគរយ នាពេលបច្ចុប្បន្ន មកត្រឹម ៣២ ភាគរយ ដោយស្របតាមការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ ។ ពន្ធសម្រាប់រថយន្តក្រោមកូដ HS 8703.24.51 នឹងត្រូវបញ្ចុះពី ៤៥ ភាគរយទៅ ៣២ ភាគរយ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា លើប្រភេទយានយន្តស្រដៀងគ្នា។

គួរគូសបញ្ជាក់ថា វៀតណាមអនុវត្តអត្រាពន្ធអនុគ្រោះសម្រាប់រថយន្តទាំងនេះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ (FTA) ដូចជា កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលកំណត់ពន្ធនាំចូលក្នុងអត្រា ០ ភាគរយ ខណៈ FTA ផ្សេងទៀត រួមទាំង CPTPP កំណត់អត្រាពន្ធចាប់ពី ២៥-៣១,៨ ភាគរយ។
គេមើលឃើញថា ទីផ្សាររថយន្តរបស់វៀតណាមនាពេលបច្ចុប្បន្នមានទំហំប្រចាំឆ្នាំប្រហែល ៥១០ ០០០ គ្រឿង ដោយក្នុងនោះ មាន ៣៣៨ ០០០ គ្រឿងត្រូវបានផលិត និងដំឡើងក្នុងស្រុក ខណៈ ១៧៣ ០០០ ត្រូវបាននាំចូល ភាគច្រើនមកពីប្រទេសអាស៊ានមានក្នុង ATIGA៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


