Connect with us

កូវីដ-១៩

អាជ្ញាធរ​រាជធានី​សម្រេច​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការ​ជួបជុំ ឬ ការ ប្រ​មូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១​។

នេះ​បើ​យោងតាម​សេចក្តីសម្រេច​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​២៣ កក្កដា​នេះ ដែល​ក្នុង​សេចក្ដីសម្រេច​នេះ មាន​ខ្លឹមសារ​មួយចំនួន​ថា ៖ ​រដ្ឋបាល​រាជធានី បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ ការ ប្រ​មូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ ត្រូវ​បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខ​ណៈ ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១។

ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា​សាលារៀន រួម​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែងតែ​សាលារៀន​ដែល​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​។

– អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខា​រាំ​អូ​ខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ – រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ត​នានា​។

– អាជីវកម្ម​ម៉ាស្សា – រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។​

​ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដូច​បានកំណត់​ខាងលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត​ទៅតាម​ស្ថានភាព វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោម​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

ក្នុងអំឡុងពេល​ន​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ ការ ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​លក្ខ​ណៈ​កុះករ​កកកុញ មិនឱ្យ​លើស​ពី ១៥ (​ដប់​ប្រាំ​) នាក់ លើកលែង​ត ចំពោះ​ករ​ណី ដូចជា​- ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ និង​រង្វង់​សាច់ញាតិ ដែល​រស់នៅក្នុង​លំនៅឋាន ឬ ទី​សំណាក់ ជាមួយគ្នា ក្នុង​កម្មវិធី​ប្រពៃណី និង​ពិធី​សាសនា​ផ្សេងៗ ។

– ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយពេល​យក សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​- ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​រីដ​-១៩ និង​ការ​ចាក់​វាក់សាំង​កម្លាំង ការពារ​ជំងឺ​កូ​វីដ​-១៩​។

– ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត – ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ – ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម