ព័ត៌មានជាតិ
អភិបាលរាជធានីណែនាំឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដា់ឱ្យបានខ្ពស់បំផុត ដេីម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកេីតឡេីង។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

បន្ថែមពីនេះ លោកអភិបាលរាជធានី ក៏បានណែនាំឱ្យគណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកម្លាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យធ្វើការរួមគ្នារវាងអាជ្ញាធរ និងសមត្ថកិច្ចដោយបែងចែកកម្លាំងសមត្ថកិច្ចល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ខណៈដែលអាជ្ញាធររំពឹងថា សង្រ្គាន្តវត្តភ្នំឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករជាងឆ្នាំមុខៗ ហើយត្រូវយកបទពិសោធន៍នាឆ្នាំកន្លងទៅ ធ្វើជាបទពិសោធន៍ និងធ្វើឱ្យបានល្អប្រសើរ។

ពាក់ព័ន្ធនឹងការដាក់កងកម្លាំងសន្តិសុខនេះ លោកអភិបាលក៏បានណែនាំឱ្យរៀបចំទីបញ្ជាការស្រាលជាមួយនឹងការដាក់ឧបករណ៍បំពងសំឡេងដោយសហការជាមួយវិទ្យុជាតិកម្ពុជា ដើម្បីងាយស្រួលជួនដំណឹងដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅពេលដែលមានបញ្ហាកេីតឡេីង ឬត្រូវធ្វេីការណែនាំដល់ពួកគាត់អំពីដំណឹងផ្សេងៗ។

ក្រៅពីនេះ ត្រូវរៀបចំចំណតរថយន្តក្រុងឲ្យបានសមរម្យសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ មកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវពង្វាងចរាចរណ៍កុំឱ្យកកស្ទះនៅកន្លែងសប្បាយភាព, ត្រូវគិតគួរអំពីបរិស្ថាន ដោយត្រូវមានការសម្អាត ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យទីក្រុងស្អាត ជាពិសេសកន្លែងដែលប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ, ត្រូវតុបតែងភ្លើងពណ៌តាមដងផ្លូវ តាមដើមឈើ លាបថ្នាំឲ្យស្រស់ស្អាត និងត្រូវត្រួតពិនិត្យចរន្តអគ្គិសនីផងដែរ កុំឱ្យចរន្តអគ្គិនីឆ្លង ឬឆក់ពលរដ្ឋដែលមកលេងច្រើន។

ម្យ៉ាងវិញទៀត លោកអភិបាលបានណែនាំជាពិសេសត្រូវធានាបាននូវសុវត្ថិផ្ទះនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈពួកគាត់ទៅលេងស្រុកកំណើតអស់ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើនឱ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង។

លោកឃួង ស្រេង នូវបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដែលនាំឱ្យកើតជាជាអគ្គិភ័យជាយថាហេតុ។ ចំពោះយុវជនមួយដែលលេងប៉ាតម្សៅ ជះទឹក បាញ់ទឹក ខុសទំនង ឬហួសហេតុ ដែលបង្កផលប៉ះពាល់ដល់អ្នកដំណើរតាមម៉ូតូ តាមរថយន្ត តាមផ្លូវជាដើម អាជ្ញាធរ ក៏ត្រូវពនិត្យមើលផងដែរ។

ក្រោយចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យទីតាំងព្រឹត្តិការណ៍រៀបចំសង្រ្គាន្តវត្តភ្នំឆ្នាំ២០២៥នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងបានណែនាំផ្នែកជំនាញឱ្យរៀបចំបានល្អបំផុតពិសេសណែនាំដល់ក្រុមវឌ្ឍនឱ្យសរសេរអក្សជាតិឱ្យធំអក្សរអន្តជាតិតូចជាងហើយអក្សរជាតិនៅខាងលើ ហើយដកខ្លោងទ្វាររបស់ក្រុមហ៊ុនឱ្យឆ្ងាយពីវត្តភ្នំបន្តិចឱ្យទៅជាប់ខាងមុខក្រសួងរ៉ែនិងថាមពលលើមហាវិថីនរោត្ដមវិញ៕
ដោយ ៖ ស្រីរ័ត្ន











-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ