កូវីដ-១៩
ការចាក់វ៉ាក់សាំងលើកុមារ នឹងចាប់ផ្តើមពីភ្នំពេញ តាមយុទ្ធសាស្ត្រផ្ការីក ដែលធ្លាប់បានធ្វើកន្លងមក
មានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ ហើយសម្ដេចនឹងអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនេះ នៅមន្ទីរពេទ្យកាលម៉ែត ហើយក៏នឹងមានការធ្វើសន្និសីទកាសែតនៅទីនេះផងដែរ។

ជាមួយគ្នានោះសម្ដេចនឹងនាំចៅៗ ដែលមានអាយុចាប់ពី១២ ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងផងដែរ ជាមួយនឹងកូនចៅរបស់សម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំដទៃទៀត។

បើតាមសម្ដេចតេជោ ហ៊ុន សែន យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ នឹងចាប់ផ្ដើមពីទីក្រុងភ្នំពេញ ដែលជាចំណុចយុទ្ធសាស្ត្រផ្ការីកជាបន្តទៅទៀត ហើយនៅពេលដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ យើងនឹងចាក់ឱ្យមនុស្សចាស់ផង កូនក្មេងផង។

ជាមួយគ្នានោះ សម្ដេចតេជោបានផ្តាំផ្ញើទៅដល់អាណាព្យាបាល ក៏ដូចជាមាតាបិតា ត្រូវយកកូនៗទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺរាតត្បាតកូវីដ១៩នេះ។ សម្តេចបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងនេះ គ្មានអ្វីចម្លែកនោះទេ ប្រៀបធៀបទៅនឹងទារក និងកុមារ ដែលបានទទួលវ៉ាក់សាំងដើម្បីការពារជំងឺច្រើនមុខ ដែលទើបនឹងកើត ដូច្នេះសូមកុំបារម្ភលើបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងដែរថា សម្ដេចមានចៅម្នាក់អាយុ១៧ ឆ្នាំ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ ពីព្រោះគេត្រូវចេញទៅរៀននៅក្រៅប្រទេសនៅខែក្រោយ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន៦,៥៥២,៦៣២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៥.៥៣ភាគរយ៕
ដោយ ៖ កោះកែវ






-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ