កូវីដ-១៩
ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១៦២ករណីបន្ថែមទៀត និងជាសះស្បើយចំនួន១៨នាក់
ឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៦២ករណី បន្ថែមទៀត។

ដោយគិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៨១៤ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៣.៥៣៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន២៧៩ករណី និងបានព្យាបាលជាសះស្បើយចំនួន៦៤០នាក់ កំពុងសម្រាកព្យាបាលចំនួន៣.១៦៦នាក់ និងស្លាប់ចំនួន ០៨នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាលនិងវិធានការ.៣ការពារ: ត្រូវពាក់ម៉ាស់ត្រូវលាងដៃជាមួយសាប៊ូឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ៣.កុំ: កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា.ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
ដោយ ៖ ចាន់ ធី




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី