ជីវិតកម្សាន្ដ
ថ្ងៃខួបកំណើត! សុខ សុម៉ាវត្តី លើកទឹកចិត្តកូនស្រីឱ្យធ្វើជាមនុស្សល្អក្នុងសង្គមជាតិ
ពិធីការិនី និងជាតារាសម្តែងចាយសម្រស់អ្នក នាង សុខ សុម៉ាវត្តី ពេលនេះកាន់តែឱ្យមហាជន និងអ្នកគាំទ្រមានការសរសើរខណ:ដែលរូបសម្ផស្សរវាងកូនក្រមុំហើយនិងម្តាយកាន់តែស្រស់ស្អាតមិនខុសពីគ្នាទេ។
តួយ៉ាង នៅក្នុងឱកាសថ្ងៃពិសេសខួបកំណើតកូនស្រីបណ្តូលចិត្តរបស់ខ្លួន ពិធីការិនីអ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះរូបភាពពីរនាក់កូនស្រីរបស់ខ្លួនភ្ជាប់នឹងខ្លឹមសារយ៉ាងពិសេស ជាការមួយលើកទឹកចិត្តកូនស្រីឱ្យធ្វើជាមនុស្សល្អក្នុងសង្គមជាតិ។

អ្នកនាង សុខ សុម៉ាវត្តី បានជូនពរកូនស្រីក្រមុំយ៉ាងពិសេសថា “រីករាយថ្ងៃកំណើតសំណព្វចិត្តម៉ាក់សូម ឱ្យវត្ថុស័ក្តិសិទ្ធទាំងអស់តាមថែរក្សាកូនឱ្យក្លាយជាកូនល្អ សិស្សល្អមនុស្សល្អក្នុងសង្គមជាតិ Mommy l ove you so much Jasmine”។ ជាមួយគ្នានេះ ក៏មានការជូនពរពីសំណាក់គាំទ្រជាច្រើនផងដែរ។
កត់សម្គាល់ដែរថា រាល់ថ្ងៃនេះអ្នកនាង និងកូនស្រីពិតជាមានសេចក្តីសុខ និងសប្បាយចិត្តជាខ្លាំងព្រោះថាអ្នកនាងបានបំពេញតួនាទីធ្វើជាឪពុកផង ម្តាយផងបានយ៉ាងល្អចំពោះកូនស្រីម្នាក់នេះគឺអ្នកនាង បានផ្តល់គ្រប់យ៉ាងការស្រលាញ់ភាពកក់ក្តៅ និងស្នាមញញឹមបើទោះបីជាអ្នកនាងរវល់ជាមួយការងារខ្លាំងយ៉ាងណានោះ។

បើក្រឡេកទៅមើលពីរូបសម្រស់របស់កូនស្រីពិធីការិនីអ្នកនាង សុខ សុម៉ាវត្តី វិញក៏ស្រស់ស្អាតមិនចាញ់អ្នកម្តាយប៉ុន្មានដែរខណ:មានទស្សនិកជនអ្នកគាំទ្ររួមទាំងមិត្តភក្តិរួមអាជីពសិល្ប:មួយចំនួនក៏យល់ឃើញដូចគ្នាផងដែរ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


