Connect with us

ជីវិតកម្សាន្ដ

សៀវភៅ «​​អ្នក​យុទ្ធសាស្ត្រ​វ័យក្មេង​នៅ​អាស៊ី​» ស្តីពី​ជីវិត​សម្តេច ហ៊ុន សែន លើ​សមរភូមិ​ចរចា​ស​ន្តិ​ភាព នឹងត្រូវ​បោះពុម្ព​ឆាប់ៗ​នេះ​

បានផុស

នៅ

​យោងតាម​លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ឱ្យ​អ្នកសារព័ត៌មាន​ដឹងថា សៀវភៅ «​អ្នក​យុទ្ធសាស្ត្រ​វ័យក្មេង​» ស្តីពី​ជីវិត​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​ចរចា​ស្វែងរក​សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា អំឡុង​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​១៩៩៣ នឹងត្រូវ​បោះពុម្ព​ឆាប់ៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពៅ សុខ បានបញ្ជាក់​ឱ្យ​ទៀតថា អ្វី​ដែលជា​ភាព​អស្ចារ្យ​របស់​សម្តេច ហ៊ុន សែន នៅក្នុង​សៀវភៅ​នេះ គឺ​ទី​១ ទោះបី​នៅពេលនោះ សម្តេច​ទើបតែ​មាន​អាយុ​៣៦​ឆ្នាំ ប៉ុន្តែ សម្តេច បានធ្វើ​ឲ្យ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ យល់ព្រម​ទទួល​ជួប​ចរចា​ជា​លើកដំបូង និង​ធ្វើ​ឲ្យ​ព្រះករុណា មានការ​ភ្ញាក់ផ្អើល កោតសរសើរ​ក្រៃលែង ថា សម្តេច ហ៊ុន សែន ជា​មនុស្ស​ឆ្លាត​វាងវៃ ខណៈ​ពីដំបូង​ឡើយ ព្រះអង្គ​បាន​រារែក និង​ហាក់​រើសអើង​ថា ព្រះអង្គ​មិនគួរ​បន្ទាប ព្រះកាយ​មកជួប​ចរចា ជាមួយ​សម្តេច ហ៊ុន សែន ដែល​មិនដឹង​ជា​មនុស្ស​ចេញមក​ពី​ប្រភព​ណា និង​មានចំណេះដឹង​កម្រិតណា​? ទី​២ តាមរយ​:​ការចរចា​លើកដំបូង​នេះ និង​រយៈ​ពី​សារព័ត៌មាន​ល្បីៗ​របស់​ពិភពលោក សម្តេច ហ៊ុន សែន បានធ្វើ​ឲ្យ​ពិភព​ក​លោ​កក្រើក​ឡើង និង​ស្គា​ល់ពី​កិត្តិនាម​របស់​សម្តេច បន្ទាប់ពី​ស្ងប់ស្ងៀម​ជា​យូរ​មកហើយ ស្តីពី​បញ្ហា​ជម្លោះ​នៅ​កម្ពុជា ដែល​កាល​ពីមុនមក កិត្តិនាម កិត្តិសព្ទ​របស់​សម្តេច មិនត្រូវ​បាន​គេ​ស្គាល់​ឡើយ​។ ក្នុងចំណោម​សារព័ត៌មាន​ល្បីៗ​មួយចំនួន ដូចជា ប៊ី​ប៊ី​ស៊ី អា​អេ​ហ្វ​ប៉េ ស៊ី​អិន​អិន សុទ្ធតែ​កោតសរសើរ​ថា សម្តេច ហ៊ុន សែន ជា​មនុស្ស​ឆ្លាត និង​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជា​គេ​លើ​លោក​។ នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ ជាច្រើន​ទៀត ដែល​សម្តេច ហ៊ុន សែន បាន​បង្កើតឡើង ដើម្បី​សន្តិភាព និង​ផលប្រយោជន៍​ជាតិ និង​តំបន់ ទាំងមូល​។​

​លោក​ទីប្រឹក្សា និង​ជា​អ្នក​រៀបរៀង​សៀវភៅ​នេះ បានឱ្យដឹង​ទៀតថា ក្នុង​សៀវភៅ​« កំពូល​អ្នក​យុទ្ធសាស្ត្រ​វ័យក្មេង​» នេះ មាន​រៀបរាប់​អំពី​យុទ្ធ​សាស្ត្រ នៃ​ការចរចា របស់​សម្តេច ហ៊ុន សែន និង​ឧបសគ្គ​នានា​រាប់មិនអស់ ក្នុង​ដំណើរ​ការចរចា​ចន្លោះ​ពីថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៩៨៧ ទម្រាំ​ឈានដល់​កិច្ច ព្រមព្រៀង​ប៉ារីស​២៣​តុលា ១៩៩១ និង​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ។​

​លោក ពៅ សុខ អះអាង ថា ប្រសិនបើ​មិនមែន​តួអង្គ​ចរចា មិនមែនជា​សម្តេច​ហ៊ុន សែន ឬ​ពី​ក្រៅពី​សម្តេច ហ៊ុន សែន ប្រហែលជា​គេ​មិន​បន្ត​ការចរចា​ជា​មូ​យ​ត្រីភាគី​ទៀត​ទេ ព្រោះ​ការចរចា​ពោរពេញ​ទៅ​ភាពស្មុគស្មាញ ឧបសគ្គ រាប់មិនអស់ ដោយសារតែ​កលឧបាយ របស់​អ្នកនយោបាយ​ជើងចាស់​មួយចំនួន ក្នុងនោះ​មាន​លោក ខៀវ សំផន លោក សឺ​ន សាន​ផងដែរ​។ ប៉ុន្តែ ដោយសារ​មនសិការ​ស្រលាញ់ ស្នេហា​ជាតិ ស្នេហា​ប្រជាជន ចង់បាន​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ដែល​រង​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​យូរ​មក​ហ​លយ​នោះ សម្តេច​ហ៊ុន សែន បាន​ដើរតួ ជា​តួអង្គ​បញ្ចុះបញ្ចូល​(​ឡប់​ប៊ី​)​គ្រប់ភាគី គ្រប់​ប្រទេស ដែល​ពាក់ព័ន្ធ ឲ្យ​គេ​យល់​ពី​ការចង់បាន​របស់​សម្តេច ឱ្យគេ​យល់​ពី​ការឈឺចាប់ និង​ទុក្ខវេទនា របស់​ប្រជាជន​កម្ពុជា យល់​ពី​តម្លៃ​សន្តិភាព និង​យល់ព្រម​ចូល​តុ​ចរចា ខណៈពេល​នោះ សម្តេច​ហ៊ុន សែន មាន​ប្រទេស​ទាំងមូល មាន​ប្រជាជន​ជាង​៨​លាន​នាក់​គាំទ្រ និង​ត្រូវ​គ្រប់គ្រង​។

​លោក​ទីប្រឹក្សា បញ្ជាក់ទៀតថា អាន​សៀវភៅ​នេះ គេ​នឹង​ដឹងថា តើ​សម្តេច ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​ធ្វើឱ្យ​សម្តេច​ជោគជ័យ​លើ​សមរភូមិ​ចរចា​សន្តិ​ភាព និង​តើ​សម្តេច​ជួប​ឧបសគ្គ​អ្វីខ្លះ​? ស្មុគស្មាញ​បែបណា​? សម្តេច អត់ធ្មត់ និង​ដោះស្រាយ​បញ្ហា​បែបណា​? មុននឹង​កម្ពុជា ទទួលបាន​សន្តិភាព​ពេញលេញ ដូច​បច្ចុប្បន្ន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម