មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក – Kampuchea Thmey Daily
Connect with us

KPT+

មេរៀនជីវិត ៧ ចំណុចត្រូវរៀនពីតារាហូលីវូដតម្លៃខ្លួន ២០ លានដុល្លារអាមេរិក

Published

on

ចចក្លូនី ​គឺជាតារាសម្តែងជនជាតិអាមេរិកដែលរកចំណូលបាន ២០ លានដុល្លារ​សម្រាប់រាល់​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែភាពយន្តណាមួយក៏ដោយ (តម្លែខ្លួន​ឆ្នាំ ​២០១៩ ​ដោយ​ Holly-scoop )។

លោកក៏ជាផលិតករ អ្នកដឹកនាំរឿង និងជាសប្បុរសជនដ៏សកម្ម។ ខណៈពេល​ដែលលោកចាប់ផ្តើមចូល​សម្តែងតាម​កញ្ចក់ទូរទស្សន៍​គឺ​អំឡុង​ចុងទសវត្សឆ្នាំ ១៩៧០ ជាមួយ​តួនាទីដំបូងបានត្រឹម​សម្តែង​តួក្នុងរឿង​ល្ខោនទូរទស្សន៍​ផ្នែក​វេជ្ជសាស្រ្ត។ ជោគជ័យ​របស់ ក្លូនី បានឡើងយ៉ាងគំហុក ​រហូត​ដល់សិល្បករជាច្រើន​ជុំវិញ​ពិភពលោក​ចង់ដឹងអំពី​អាថ៌កំបាំង​ពីក្រោយ​ភាពល្បីល្បាញនោះ និងការឈ្នះពានរង្វាន់ជាច្រើនព្រមទាំង​តម្លៃខ្លួន​ដែលបោលឡើងត្រដែតត្រដឹម។

ខាងក្រោមនេះ​គាត់បង្ហាញ​ពីគោលការណ៍ផ្ទាល់ខ្លួនដែលសិល្បករផ្សេងៗអាចយកតម្រាប់តាម៖

គោលការណ៍ ទីមួយ មិនឱ្យប្រាក់ចំណូលនៅពីលើលទ្ធផលការងារ

Clooney ជាតារាសម្តែងម្នាក់ដែលត្រូវបានគេគោរពបំផុតនៅក្នុងហូលីវូដដោយសារគាត់​ធ្វើអ្វីគ្រប់យ៉ាង​រក្សា​ការសន្យា​ និងទទួលខុសត្រូវ​ចំពោះការងាររបស់គាត់។ Cloony ប្រាប់ Hollyscoop ថា​គ្រប់គ្នា​ចាំបាច់​ណាស់ក្នុងការធ្វើតាមការសន្យាទោះខាតអ្វី​ក៏ដោយ​និយាយហើយ​ត្រូវធ្វើ។

គោលការណ៍ ទីពីរ ទំនាក់ទំនង​សារធារណៈ

Cloony មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ​អ្នកដែលនៅក្បែរអ្នក​។ គាត់មាន​ចរិតជួយមនុស្ស​ណាដែល​ចេះជួយ​ខ្លួន​ឯង​និង​គាត់ជួយដោយមិនត្រូវការ​គេផ្សាយ។ ក្រៅពីអាជីពសម្តែងដ៏ល្បីល្បាញ​លោក ចច​ក្លូនី ត្រូវបានគេ​ស្គាល់​ថា​ជាមនុស្សដែលមានចិត្តសប្បុរសធម៌ខ្លាំង។ គាត់និងភរិយារបស់គាត់គឺ Amal Clooney មានឆន្ទៈ​ច្បាស់​អំពី​កិច្ច​ខិតខំប្រឹងប្រែងផ្នែក​មនុស្សធម៌ហើយ​ទស្សនៈនយោបាយរបស់ពួកគេគឺ​មានមោទនភាពចំពោះ​លោក​បារ៉ាក់​អូបាម៉ា​និងលោកស្រីហ៊ីលឡារីគ្លីនតុន។​

តារា​រូបនេះ​បានធ្វើយុទ្ធនាការជាច្រើន​ទាក់ទងនឹងសិទ្ធិរបស់ក្រុម LGBT, តស៊ូ​មតិ​រឿង​គោលការគ្រប់គ្រងកាំភ្លើង ។ល។លោកថា​តួនាទី​មួយ​របស់​អ្នកដែល​បាន​ឈានដល់ចំណុច​ជោគ​ជ័យ​គឺត្រូវចងចាំពី​មនុស្សដែលធ្លាប់គាំទ្រ​ខ្លួន​ពេល​កំពុងរងទុក្ខឬមនុស្ស​ដែលទន់ខ្សោយ​និង​អ្នកដែល​មាន​ឱកាសតិច។

គោលការណ៍ ទីបី ដាក់ខ្លួនសាមញ្ញ

ទោះបីជាអ្វីៗទាំងអស់ដែល ក្លូនី បានសម្រចនៅក្នុងជីវិតក្នុង​ឋានៈជាតារាភាពយន្ដស៊ីថ្លៃយ៉ាងនេះ​ក៏ដោយ​ក៏​គាត់​នៅតែបន្ទាបខ្លួនជានិច្ច ក្នុងចំណោមតារាជាច្រើននៅក្នុងហូលីវូដ។ គាត់ប្រាប់ DailyMail ថា វា​សំខាន់ណាស់ក្នុងការរក្សាភាពទាប មិនថាយើងមាន​លទ្ធផល​ជីវិត​ធំប៉ុណ្ណាក្តី។ ភាពក្រអឺតក្រទមជាចុងបញ្ចប់​នៃកម្រិត​ល្បីល្បាញរបស់សិល្បករ។

គោលការណ៍ ទីបួន ស៊ីជម្រៅក្នុងការជ្រើសរើសអាជីព

អាជីពនិងការងារវាមិនដូចគ្នាទេ​សម្រាប់តារារូបនេះ។ លោកថា​ការងារ​នៅឯណាក៏មាន​ដែរ ។​ លោក​ប្រាប់ ​Washington Post ថា យើង​អាច​ធ្វើអ្វី​ក៏បាន​ដើម្បីបាន​ប្រាក់មកចម្អែត ប៉ុន្តែ​អាជីពគឺ​​វារមែងបង្ហាញ​ពី​សមត្ថភាពនៃមនុស្ស​ម្នាក់ៗ។ ឧទាហរណ៍ មួយជីវិតនេះអ្នករកលុយបានប៉ុន្មាន​? ខ្ញុំវិញមិនខ្វល់ទេ ខ្ញុំខ្វល់ថា​យើងមានជំនាញអ្វី​ក្រៅពី​រកប្រាក់​យើង​អាចថតភាពយន្តគ្រោះថ្នាក់មួយ​បានសម្រេច? សរសេរសៀវភៅមួយចប់? បង្កើតប្រពន្ធ័​សង្គ្រោះមួយ​ឬបង្កើតអ្វីមួយ​ទៀតមុនពេលយើងស្លាប់ទៅ?

គោលការណ៍ ទីប្រាំ បង្វែរកម្លាំងនិងសក្តានុពល​ទៅសកម្មភាព​

រឿងសំខាន់មួយដែល ក្លូនី ចូលចិត្តនិយាយគឺថា តើការបរាជ័យរបស់គាត់បានជម្រុញគាត់និងបង្រៀនគាត់នូវមេរៀនជីវិតយ៉ាងដូចម្តេច។ គាត់បាននិយាយថា “ការបរាជ័យគឺផ្តល់មកនូវ​ចំណេះដឹងច្រើនជាង​ការ​ទទួល​បានជោគជ័យ ។ លោកថា​បរាជ័យជាផ្នែកធម្មជាតិនៃជីវិត វាជាវដ្ត​ដែល​ចំណុចវិល​ត្រូវត្រលប់​មកវិញ​ហើយ​ព្យាយាមម្តងទៀត។ មនុស្សខ្លះដែល​មិនទទួលបានជោគជ័យធំព្រោះ​គេ​មិនសូវហ៊ាន​សាកល្បង​នឹងបរាជ័យ។ លោកថា​មនុស្ស​យើង មានកម្លាំង​តែមនុស្ស​តិចតួច​ណាស់ដែលហ៊ាន​សាកកម្លាំង​របស់ខ្លួនដល់អតិបរិមា។​

គោលការណ៍ ទីប្រាំមួយ ដោះស្រាយបញ្ហា

លោកថា ជម្លោះគឺជាផ្នែកធម្មជាតិនៃជីវិត​មិនថាយើង​រត់ចេញពីជម្លោះឬអោបក្រសោបវា​យើង​ត្រូវប្រឈមមុខ​នឹងវាដដែល។ មិនថា​​នៅក្នុង ពាណិជ្ជកម្ម ការងារ ស្នេហា មិត្តភាពនិងអ្វីៗជាច្រើនទៀតសំខាន់​ខ្ញុំតែង​ត្រៀមខ្លួនសម្រាប់ទទួលយក អភ័យទោស និងបំភ្លេច​។ ប្រសិនការបំពាននោះ​ឃោរឃៅ​យើង​ត្រូវប្រើដំណោះស្រាយ​ផ្លូវច្បាប់។

ប៉ុន្តែយើង​ខ្លួនឯងត្រូវតែមាន​សមត្ថភាពពេញលេញក្នុងការ​អាចសម្រេចចិត្តថាត្រូវដោះស្រាយក្នុងវិធី​ដូចម្តេច។ វិធីល្អបំផុតក្នុងការដោះស្រាយជម្លោះ ក្លូនី​ រើស​យក​ភាព​វិជ្ជមានតាមដែលអាចធ្វើបាន។

គោលការណ៍ ទីប្រាំពីរ មានទីប្រឹក្សា​

ក្លូនីគោរព​និង​ស្តាប់អ្នកដែលនៅជុំវិញខ្លួន។​ គាត់ថា​ អ្នកជោគជ័យ​ភាគច្រើន​ស្តាប់តែអ្នក​ដែលជោគជ័យជាងខ្លួន​គេទៅទៀត ចំណែកគាត់វិញ​គាត់គោរពអ្នកដែល​ស្មោះត្រង់ស្រលាញ់គាត់។ គាត់ថាមនុស្ស​ខ្លះមិនមាន​ប្រាក់ច្រើនក្នុងធនាគារ​តែពួកគេមាន​ធនាគារ​ចរិត​លក្ខណៈដែល​យើង​អាច​រៀន​បាន។

យើង​មិនអាចប្រៀបធៀបដំណើរជីវិត​របស់យើង​ទៅនឹងដំណើរជីវិត​របស់អ្នកដទៃបានក៏ពិតមែន​ តែ​អ្វីដែល​សំខាន់​យើងមិនអាចមានជីវិតមានន័យមួយ​ឯកោទេ។ តារារូបនេះ​យល់ថា​ជីវិតមួយ​ដ៏ល្អ​ដែលនៅជិតមនុស្ស​គួរនៅ វា​មិនបាច់​ចាំវែងពេកក៏បាន៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

ចុចអាន៖ នាយករដ្ឋមន្ត្រីវ័យក្មេង​បំផុត​ ៧ រូបលើលោកដែល​​ជាប់​តំណែង​ដោយ​ការ​បោះឆ្នោត

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 mins ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានជាតិ20 mins ago

លោក ហ៊ុន ម៉ា​ណែ​ត ​៖ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​កងទ័ព​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល

ព័ត៌មានជាតិ1 hour ago

ផ្ទះ​៨​ខ្នង ប្រគល់​ជូន​ អតីតយុទ្ធជន នៅ​ខេត្តបាត់ដំបង និង​កំពុង​បន្ត​សាងសង់​ជាង​៧០​ខ្នង​ទៀត

ព័ត៌មានជាតិ2 hours ago

តម្លៃ​ត្រី​គ្រប់​ប្រភេទ ​មានការ​កើនឡើង ខណៈ​ក្រសួងកសិកម្ម​ផ្អាក​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស

ព័ត៌មានជាតិ2 hours ago

បណ្តុះបណ្តាល​បច្ចេកទេស​ស្នងការ​ប្រកួត​មុន​បើក​ការប្រកួត​ជើងឯក​កីឡា​ទោចក្រយាន​

ព័ត៌មានពេញនិយម