Connect with us

ជីវិតកម្សាន្ដ

ជាប់គាំងសិល្បៈ២ឆ្នាំនាយ ចឺម ស្រវ៉ាចាប់របរតាមអនឡាញបន្ថែមចំណូល​

បានផុស

នៅ

តារាចម្រៀង​វ័យក្មេង​សំឡេង​ស្រឡះ​នាយ ចឺម បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៧ ​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​ថា ​ដោយសារតែ​អាជីព​សិល្ប​: ត្រូវ​ជាប់គាំង​ព្រោះ​ជំងឺ​កូ​វីដ​-១៩​នោះ​ ទើប​បច្ចុប្បន្ន​ខ្លួន​ងា​កមក​ចាប់​មុខរបរ​ថ្មី​លើ​វិស័យ​អន​ឡាញ​វិញ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ចឺម បញ្ជាក់ថា​ មុខរបរ​ថ្មី​លើ​វិស័យ​អន​ឡាញ​សព្វថ្ងៃ​ គឺ​ការ​ឡាយ​លក់​ផលិតផល​ធុងបាស់​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​ ខណ​:​ការងារ​សិល្ប​:​ត្រូវ​ផ្អាកមួយ​សន្ទុះ​ធំ​មកហើយ​។​

នាយ ចឺម និយាយថា ” ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ឡាយ​លក់បាន​ប្រមាណ​មួយខែ​ប៉ុណ្ណោះ​ ព្រោះ​បើ​ចាំ​ពឹង​លើ​សិល្ប​:​មិនដឹងថា​ ពេលណា​ស្ងប់​កូ​វីដ​អាច​បើក​ការប្រគុំ​តន្ត្រី​វិញ​ឡើយ​”​។​

ចឺម បាន​បន្តទៀត​ថា បើ​មិន​ខំ​រក​តើ​បាន​ចំណូល​មក​ពី​ណា​ ដូច្នេះ​មានតែ​តាម​គេ​តាម​ឯង​សិន​ទៅក្នុង​ដំណាក់កាល​នេះ​ ក្រែង​បាន​ប្រាក់​ខ្លះ​ដោះស្រាយ​ជីវភាព​។​ ម្យ៉ាង​ការលក់​ធុងបាស់​នេះ​ ក៏​ទទួលបាន ការគាំទ្រ​ច្រើន​ពី​អតិថិជន​ផងដែរ​។​

បន្ថែម​ពីនេះ​នាយ ចឺម បាន​លើកឡើងថា​ សម្រាប់​សិល្ប​:​សព្វថ្ងៃ​ គឺមាន​តែ​ការឡើង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​ ក្នុង​១​ខែ​៣​ឬ​៤​ដង​ទេ​ ពោលគឺ​វា​មិន​ច្រើន​ដូច​មុន​ដែល​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ឡើយ​។​ចំណែក​ចំណូ​ល​ប្រចាំខែ​ក៏ត្រូវ​បាត់​បង់​ព្រោះតែ​គ្មាន​ទីផ្សា​ចេញ​ច្រៀង​នា​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម