Connect with us

ជីវិតកម្សាន្ដ

Update តារាសម្តែង ហង្ស អច្ឆរិយា ទទួលមរណភាពដោយសារជំងឺកូវីដ

បានផុស

នៅ

តារា​សម្តែង​និង​អ្នកនិពន្ធ​រូប​សង្ហា​លោក ហង្ស អ​ច្ឆ​រិ​យា​ បានទទួល​មរណភាព​ហើយ​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​បាន​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ផង​នោះ​។​

ដំណឹង​នៃ​មរណ​:​ទុក្ខ​ដ៏​សោកសៅ ​និង​ក្រៀមក្រំ​បំ​ផុត​សម្រាប់​ក្រុមគ្រួសារ​តារា​ប្រុស​រូបនេះ​បានធ្វើ​ឲ្យ​មហា​ជន​ និង​អ្នកសិល្ប​:​ជាច្រើន​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ពន់ពេក​ ព្រមជាមួយ​ការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​នេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Pu Smey បាន​រៀប​រាប់ទាំង​ក្តុកក្តួល​ដូច្នេះ​ថា ​សឹង​មិន​ជឿ​ទេ​បង​អើយ​ថា​លឿន​យ៉ាងនេះ ណាត់គ្នា​ថតរូប​ម្តងទៀត​មិន​ទាន់​បាន​ថត​ផង​បង​ថា​មិន​ហ៊ាន​ចេញ​ខ្លាច​កូ​វីដ​មើលទៅ​បង​ប្រយ័ត្ន​ខ្លាំង​តែ​ក៏​មកជួប​វា​ទៀត ។​

ប្រភព​បន្តថា ​នេះ​ជាការ​បាត់បង់​តារា​សម្តែង​ប្រុស​ពោរពេញ​ដោយ​ទេពកោសល្យ​,​អ្នកនិពន្ធ​តារា​ម៉ូដែល​ប្រុស​សិច​ស៊ី​។​បង​មាន​ក្តី​ប្រាថ្នា​ច្រើន​មិនគួរណា​បង​ទៅ​លឿន​យ៉ាងនេះ សូម​បួងសួង​អោយ​ជាតិ​ណាៗ​បង​ជួបតែ​រឿង​ល្អៗ​។​

ដោយឡែក​បើតាម​ការបញ្ជាក់​ប្អូនប្រុស​របស់​លោក​ គឺ​លោក​ ហង្ស វិទូ​ បាន​ឲ្យ​ដឹងថា​ តារា​សម្តែង ហង្ស អច្ឆ​រិ​យា បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ​លោក​ថា បង​ប្រុស​ខ្លួន​ក៏មាន​ជំងឺ​ប្រចាំកាយ​ដូចជា ​ក្រពះ ពោះវៀន ​និង​សួត​ប៉ុន្តែ​ក្រោយមក​ក៏​ឆ្លង​កូ​វីដ​-១៩​ធ្ងន់ធ្ងរ​ទៀត​ទើប​មិនអាច​ជួយសង្គ្រោះ​បានឡើយ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម