Connect with us

ជីវិតកម្សាន្ដ

៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២

បានផុស

នៅ

Darci Lynn មកទីក្រុង Oklahoma រដ្ឋ Oklahoma បានបង្កើតប្រវត្តិសាស្រ្តក្លាយជាអ្នកចម្រៀងសំឡេងខ្យល់តាមបំពង់ក ក្មេងស្រីវ័យជាងគេ ឈ្នះការប្រកួត “America’s Got Talent” រដូវកាលទី ១២ កាលពីឆ្នាំ ២០១៧​ ជាមួយនឹងជំនាញសម្ដែងដ៏ស្ទាត់ជំនាញថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាអំពីនាង នឹងជួយច្រើនដល់អ្នកដែលស្នេហាវិស័យនេះ៖

អតីតបេក្ខភាពជ័យលាភីរូបនេះ កើតនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៤ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកត្រឹមវ័យ ១២ ឆ្នាំ។ បច្ចុប្បន្នក្មេងស្រីវ័យ ១៥ ឆ្នាំ រូបនេះមានទ្រព្យសរុបប្រមាណ ៣ លានដុល្លារ និងកំពុងមានការចាប់អាម្មណ៍លើជីវិតផ្ទាល់ខ្លួនច្រើនមែនទែន។

៦. នាងធ្លាប់លេចមុខលើទូរទស្សន៍មុនពេលចូលប្រឡង

មុនពេលយើងឃើញ Darci នៅក្នុងកម្មវិធី “America’s Got Talent” នាងធ្លាប់ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍របស់ Steve Harvey ដែលមានឈ្មោះថា “ Little Big Shots Steve Harvey” កាលពីឆ្នាំ ២០១៦ ។

៥. ជីវិត​គ្រួសារ

Darci មានបងប្អូនបីនាក់ ក្នុងនោះមានប្រុសពីរនាក់គឺ Nick, Dalton និង Nate ។ យើងអាចឃើញបងប្រុសរបស់ Darci ពីរនាក់មកអបអរសាទរនាង បន្ទាប់ពីទទួលជ័យជំនះក្នុងកម្មវិធី “America’s Got Talent” ។

៤. នាងចូលប្រឡូកក្នុងអន្តរជាតិមុនប្រឡង

ក្មេងស្រីមានទេពកោសល្យរូបនេះ ធ្លាប់ចូលរួមប្រកួតនៅកម្មវិធីរបស់អង់គ្លេសដែលមានចំណងជើងថា “Little Big Shots” កាលនាងអាយុ ១១ ឆ្នាំ។

៣. នាងបរិច្ចាគប្រាក់ឈ្នះរង្វាន់ដល់ព្រះវិហារ

ម្ចាស់ពានរង្វាន់រូបនេះ បានបរិច្ចាគលុយខ្លះទៅព្រះវិហាររបស់នាងក្រោយឈ្នះទឹកប្រាក់ចំនួន ១ លានដុល្លារពីកម្មវិធីប្រកួត។  ក្រៅពីនោះ Darci បានចំណាយប្រាក់មួយចំនួនទិញម៉ាស៊ីនលាងចានថ្មីជូនម៉ាក់ និងយកប្រាក់ខ្លះទៀតចិញ្ចឹមសុនខ ព្រោះនាងស្រឡាញ់កូនឆ្កែ។

២. នាងជាក្មេងស្រីអៀនបំផុត

ត្បិតតែ Darci ឡើងលើឆាកប៉ុន្មានដងក៏ដោយ ក៏នាងរមែងនិយាយថា នាងតែងភ័យរហូត។ ម្យ៉ាងទៀត មុនចូលប្រកួត សូម្បីពេលសមនៅផ្ទះក៏នាងអៀនឪពុកម្ដាយដែរ។

១. នាងជាក្មេងស្រីមានសមត្ថភាពកម្រម្នាក់

Darci Lynne ជាមនុស្សស្រីទី ៣ ដែលឈ្នះពានរង្វាន់ “America’s Got Talent” និងជាក្មេងស្រីទី ១ ដែលចេះច្រៀងសំឡេងខ្យល់តាមបំពង់ក ដោយមិនហើបមាត់សូម្បីបន្តិច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE OKLAHOMAN

ចុចអាន៖ ខុស​ជំនាន់ ២៣ ឆ្នាំ​ក៏​គ្មាន​បញ្ហា! មិត្ត​ស្រី Leonardo DiCaprio ប្រកាន់​ជំហរ​ការពារ​ស្នេហា​ខ្លួន​​ដោយ​មិន​ខ្វល់​សម្ដី​រិះគន់

ចុចអាន៖ មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម