Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា ចេញមុខសុំទោសតារាកំប្លែង ខ្ញុង និងស្រីអយ រឿងទារលុយតុងទីន​

បានផុស

នៅ

ទីបំផុត​តារា​សម្តែង​ស្រី​អ្នកនាង សឿ សុធា​រ៉ា បាន​ចេញមុខ​សុំទោស​តារា​កំប្លែង​ល្បីឈ្មោះ​២​រូប​ គឺ​អ្នកនាង ខ្ញុង និង ស្រី​អយ បន្ទាប់ពី​នាង​មានការ​យល់ច្រឡំ​ដោយ​ធ្វើការ​បង្ហោះ​ទារលុយ​តារា​កំប្លែង២​រូបនេះ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​។​

ជាមួយគ្នា​នៃ​ការសុំ​ទោស​ និង​ដឹង​កំហុស​នេះ​ អ្នកនាង សឿ សុធា​រ៉ា បាន​បញ្ជាក់ថា​ ការដែល​នាង​ខ្ញុំ​ផុស​ឯកសារ​ពួកគាត់​ជំពាក់​លុយ​រឿង​តុងទីន​នេះ​ គឺជា​ការធ្វេសប្រហែស ​និង​យល់ច្រឡំ​ថ្ងៃខែ​របស់​នាង​ខ្ញុំ​ទេ។​ដូច្នេះ​នាង​ខ្ញុំ​សូម​ធ្វើ​ការចេញ​ឯកសារ​ជា​ផ្លូវការ​នេះ​ដើម្បី​ជាការ​សុំ​អភ័យទោស​ដល់​បងប្អូន​ទាំង​អស់​គ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសគឺ​សុំ​អភ័យទោស​អ្នកនាង​ ស្រេង សុ​កាន់​ដា​( ហៅ ស្រី​ញ៉ុ​ង )​ និង​អ្នកនាង ជួន ចាន់​រតនា ( ហៅ​ស្រី​អយ )​ ដែល​នាង​ខ្ញុំ​បានធ្វើ​ការមិន​ច្បាស់ជាមួយ​គាត់​ហើយ​ធ្វើអោយ​បងប្អូន​មានការ​យល់ច្រឡំ​ដល់​ពួក​គាត់​។​​

អ្នកនាង សឿ សុធា​រ៉ា និយាយទៀតថា​ នាង​ខ្ញុំ​សូមជម្រាប​ថា​ អ្នកនាង​ខ្ញុង​គាត់​បាន​ទូទាត់​លុយ​អោយ​នាង​ខ្ញុំ​ដើម្បី​បញ្ចប់រឿង​តាំងពី​ថ្ងៃទី​២៤ ​ខែកញ្ញា ​ឆ្នាំ២០២១​រួចរាល់​អស់ហើយ​។​ ចំណែក​អ្នកនាង ស្រី អយ គាត់​ក៏បាន​ទូទាត់​អោយ​នាង​ខ្ញុំ​ដើម្បី​បញ្ចប់​រឿង​តាំងពី​ថ្ងៃទី​២៤​ ខែកញ្ញា ​ឆ្នាំ​២០២១​រួចរាល់​អស់ហើយ​ដែរ​។​

គួររម្លឹកថា​ តារា​សម្តែង​ល្បីឈ្មោះ​ គឺ​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃទី​០៦ ​ខែតុលា​​ ឆ្នាំ​២០២១​បានធ្វើការ​បង្ហោះ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ តារា​កំប្លែង ខ្ញុង និង ស្រី​អយ បាន​ជំ​ពាក់​លុយ​តុងទីន​មិន​សង​ទេ​។ ​ប៉ុន្តែ​ក្រោយពី​មាន​ប្រតិកម្ម​ពី​តារា​កំប្លែង​ទាំង​២​រូបនេះ​ជា​សាមីខ្លួន​នោះ​ ស្រាប់​តែ​នៅ​ថ្ងៃទី​១១​ ខែតុលា ​អ្នកនាង សឿ សុធា​រ៉ា ចេញ​មុខ​សុំទោស​ជា​សាធារណ​:​ដោយសារ​ការយល់ច្រឡំ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម