ជីវិតកម្សាន្ដ
សឿ សុធារ៉ា បង្ខំចិត្តលក់ដី ដែលជាអំណោយរបស់កូនស្រី
តារាសម្តែងអ្នកនាង សឿ សុធារ៉ា ស្របពេលដែលបច្ចុប្បន្ននាងកំពុងប្រឈមមុខនឹងជីវភាពលំបាក និងខ្វះខាតផងនោះ ស្រាប់តែអតីតតារាសម្តែងល្បីឈ្មោះរូបនេះបានប្រកាសដាក់លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់លោក ហ៊ិន រស់ ផ្តល់ជាអំណោយដល់កូនស្រីច្បងរបស់ខ្លួន។

បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាង សឿ សុធារ៉ា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ មូលហេតុដែលនាំឲ្យនាងបង្ខំចិត្តប្រកាសដាក់លក់ដីដែលជាអំណោយនេះគឺ ដោយសារនាងត្រូវការលុយដើម្បីយកទៅជួយព្យាបាលជំងឺរបស់បងស្រីជាទីអាណិត និងមានគុណចំពោះនាង និងកូនៗដែលធ្លាក់ខ្លួនឈឺ ២ខែ មកហើយ។
អ្នកនាង សឿ សុធារ៉ា បានរៀបរាប់ថា «ជម្រាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេ?នាងខ្ញុំសូមបង្ខំចិត្តប្រកាស់លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់បងប្រុស ហ៊ិន រស់ ដែលផ្តល់មកឲ្យកូនស្រីនាងខ្ញុំ ពិមាន ។មូលហេតុគឺ បងស្រីជាទីអាណិតមានគុណចំពោះខ្ញុំ និងកូនៗនាងខ្ញុំនាងឈឺ ២ខែហើយនៅតែមិនធូរសោះ»។

សឿ សុធារ៉ា បានបញ្ជាក់ទៀតថា “នាងឈឺកៀបសរសៃឆ្អឹងក និងឆ្អឹងស្មា ឬហៅថា លៀនឌីសឆ្អឹង “ នាងខ្ញុំ សូមដាក់លក់តម្លៃ ៣៥០០ដុល្លារ កាត់ប្លង់ជូនទំហំដី ១០គុណ ៣០មេត្តាសូមបងប្រុស ហ៊ិន រស់ កុំប្រកាន់ប្អូនក្នុងកាលៈទេសៈនេះដែលមាន“ទីតាំងដីនៅកំពង់ឆ្អាំង ភូមិចំការដូងរីស៊ត” ។
តារាសម្តែងធ្លាប់ទទួលបានកេរ្តិ៍ល្បី និងមានប្រជាប្រិយភាពអ្នកនាង សឿ សុធារ៉ា បានលើកឡើងបន្ថែមទៀតថា «នាងខ្ញុំគ្មានជម្រើសទេ ទើបហ៊ានលើកដៃ ហាមាត់ស្នើសុំបងប្អូនទាំងអស់គ្នាហើយ»។

គួរបញ្ជាក់ថា កូនស្រីច្បងអ្នកនាង សឿ សុធារ៉ា កាលពីកន្លងទៅបានទទួលប្លង់ដីដែលមានទំហំ ១០គុណនឹង ៣០ម៉ែត្រពី លោក ហ៊ិន រស់ ម្ចាស់គម្រោងពិការជើងភូមិចំការដូងរីស៊ត ដែលបានបរិច្ចាគជូនដល់តារាស្រីរូបនេះ និងកូនៗរបស់នាង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


